ព័ត៌មានសុខភាព

ឃើញសាមញ្ញអញ្ចឹងទេ តែបើបានញ៉ាំ​រាល់ថ្ងៃ​អ្នកនឹងគ្មាន​ក្រួស​ក្នុងតម្រងនោម​មួយជីវិត

ដើម្បីឲ្យរាងកាយមានសុខភាពល្អ អ្នកត្រូវទទួលទានអាហារ ឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ប្រសិនបើអាហារ ឬភេសជ្ជ: ទាំងនោះ​មានជាតិពុល​ច្រើនពេក តម្រងនោមរបស់អ្នកច្បាស់ជាធ្វើការហួសកម្លាំង ហើយយូរៗទៅអាចបង្កឲ្យមានក្រួសក្នុងតម្រងនោម។

បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា មានផ្លែឈើ ៤មុខ អាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ហើយអាចការពារ​មិនឲ្យ​មានជំងឺក្រួស​ក្នុងតម្រងនោមថែមទៀត។

ផ្លែចេក: ចេកជាផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម និងប៉ូតាស្យូម ដែលអាចជួយការពារតម្រងនោមឲ្យមានសុខភាពល្អ។

ផ្លែល្ហុង: ល្ហុងត្រូវបានគេប្រើប្រាស់ធ្វើជាឱសថសម្រាប់ការពារជំងឺត្រងនោមតាំងពីសម័យបុរាណមកម្ល៉េះ។ ដូច្នេះ អ្នកអាច​បរិភោគ​ល្ហុងទុំទាំងនៅស្រស់ៗ ឬល្ហុងខ្ចីធ្វើជាអាហារក៏បានដែរ។

ផ្លែប៉ោម: នៅក្នុងផ្លែប៉ោម ១ផ្លែ មានផ្ទុកសារធាតុប៉ូតាស្យូម ១៥៨មីលីក្រាម ផូស្វ័រ១០មីលីក្រាម រួមទាំងសូដ្យូម​ដែលត្រូវ​បានគេ​ចាត់ទុក​ថា ជាសារធាតុដ៏ពិសេសបំផុតសម្រាប់ការពារបញ្ហាតម្រងនោម។ មូលហេតុនេះហើយ អ្នកគួរតែទទួលទានផ្លែប៉ោមមួយថ្ងៃ ឲ្យបាន១ផ្លែ។

ផ្លែឪឡឹក: ផ្លែឈើមួយប្រភេទនេះ ដែលអាចជួយលាងសម្អាតតម្រងនោម រួមទាំងសារធាតុពុលនៅក្នុងរាងកាយ តាមរយ:​សារធាតុរាវ​របស់វា។ មូលហេតុនេះហើយ ទើបឪឡឹកត្រូវបានគេទទួលស្គាល់ថា ពិតជាមានសមត្ថភាព​ការពារតម្រងនោម​ឲ្យមានសុខភាពល្អ​ជារៀងរហូត៕

មតិយោបល់