ព័ត៌មានសុខភាព

ចង់ដឹងទេ ហេតុអ្វីអ្នកជំនាញណែនាំឲ្យស្រីៗ ឈប់ពាក់អាវទ្រនាប់?

មនុស្សស្រីទាំងអស់ ដែលចាប់ផ្តើមពេញរូបពេញរាង ប្រាកដជាត្រូវការពាក់អាវទ្រនាប់ ឬហៅថាអាវក្នុង ដើម្បីបិទបាំងផង និងការពារសុដន់មិនឲ្យយារធ្លាក់ផង។ ប៉ុន្តែសាកលវិទ្យាល័យវិជ្ជសាស្ត្រ Besançon​ នៃប្រទេសបារាំង បានចំនាយពេល ១៥ឆ្នាំដើម្បីសិក្សាពីសុដន់មនុស្សស្រី ហើយរកឃើញថាការប្រើប្រាស់អាវទ្រនាប់ ផ្តល់ផលអាក្រក់ច្រើនជាងផលល្អ សម្រាប់មនុស្សស្រី។

ការសិក្សាដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១២ ដោយពិសោធន៍ជាមួយមនុស្សស្រីវ័យ ១៨-៣៥ឆ្នាំ ចំនួន៣៣០នាក់ បានបង្ហាញថាមនុស្សស្រីភាគច្រើនដែលត្រូវពាក់អាវទ្រនាប់ជាប្រចាំ មានសុដន់ធ្លាក់យារខ្លាំងជាងមនុស្សស្រីដែលមិនពាក់អាវទ្រនាប់ ម្យ៉ាងទៀតអាវទ្រនាប់អាចធ្វើស្រ្តីប្រឈមនឹងការឆ្លងមេរោគ និងរារាំងការលូតលាស់របស់សុដន់។ ផ្ទុយទៅវិញ សុដន់របស់មនុស្សស្រីដែលមិនពាក់អាវទ្រនាប់ មានការលូតលាស់រីកធំ ៧មីលីម៉ែត្រជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ អ្នកជំនាញបានបញ្ជាក់ថា ចំពោះមនុស្សស្រីដែលឡើងទម្ងន់ហួសកម្រិត ហើយមានកូនទៀតនោះ ត្រូវតែប្រើអាវទ្រនាប់ ព្រោះសុដន់ដ៏ធំរបស់ពួកគាត់អាចនឹងផ្ទុកជាតិខ្លាញ់ហួសកម្រិត រីកធំពេក៕

មតិយោបល់