Post News Media ព័ត៌មានសុខភាព សក់ស្កូវមុនអា...

សក់ស្កូវមុនអាយុ ជាសញ្ញាព្រមាននៃជំងឺបេះដូង

បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ដែលមានបញ្ហាសក់ស្កូវទាំងវ័យក្មេង ហើយមានអ្នកខ្លះអាយុមិនទាន់ដល់ ៣០ឆ្នាំ ស្រួលបួលផង​ក៏ស្កូវស្ទើរពេញ​តែក្បាល​ទៅហើយ។

បើយោងតាមក្រុមអ្នកជំនាញនៅប្រទេស អេហ្ស៊ីប បានធ្វើការស្រាវជ្រាវទៅលើបុរសពេញវ័យចំនួន៥៤៥នាក់ រកឃើញថា សក់ស្កូវមុន​អាយុ​បណ្តោលមកពី​ការរងរបួសសរសៃឈាមអាកទែ ។

លោកវេជ្ជបណ្ឌិត Irini Samuel ដែលជាអ្នកស្រាវជ្រាវទៅលើបញ្ហាមួយនេះ មានប្រសាសន៍ថា «អ្នកដែលមានបញ្ហាសរសៃឈាមអាកទែ និងសក់ស្កូវមុនអាយុ មានការវិវត្តទៅរកភាពចាស់លឿនជាងមនុស្សដទៃ»។ លើសពីនេះទៅទៀត អ្នកដែលមានសក់ស្កូវមុនអាយុ ជាសញ្ញាព្រមាន​ហានិភ័យ​នៃជំងឺសរសៃឈាមបេះដូង។

ដូច្នេះហើយ យើងអាចសង្កេតមើលហានិភ័យនៃជំងឺបេះដូង តាមរយ:ពណ៌សក់៕

Loading...