Post News Media ព័ត៌មានសុខភាព ប្រើធាតុផ្សំព...

ប្រើធាតុផ្សំពីរមុខ បញ្ហាប្រេះកែងជើងនឹងរលាយបាត់ដូចបំណង

ភាគច្រើន បញ្ហាប្រេះកែងជើងកើតមានក្នុងអំឡុងពេល​អាកាសធាតុក្តៅ ហើយប្រសិនបើ​មានអាការធ្ងន់ធ្ងរ​អាចបណ្តោយឲ្យ​មានការ​ឈឺចាប់ ព្រមទាំងឆ្លងរោគថែមទៀត។ ប៉ុន្តែបើយោងតាម​គេហទំព័រ myfitmagazine បានបង្ហាញថា បញ្ហា​មួយនេះ​អាចដោះ​ស្រាយ​បាន ដោយមិនចាំបាច់ចំណាយប្រាក់​ទិញផលិតផលថ្លៃៗនោះឡើយ។

ធាតុផ្សំ៖

  • ម្សៅសូដា ៣ស្លាបព្រាបាយ (baking soda)
  • ទឹកដោះគោស្រស់ ៤ពែង

ការអនុវត្ត:

  • លាយធាតុផ្សំទាំងពីរមុននេះបញ្ចូលគ្នាឲ្យសព្វល្អ
  • បន្ទាប់មកចាក់ចូលទៅក្នុងចានដែកធំល្មមដែលអាចត្រាំជើងបាន
  • ដាក់ជើងរបស់អ្នកត្រាំក្នុងល្បាយនេះរយ:ពេល ១០នាទី ទើបលាងជម្រះជាមួយនឹងទឹកធម្មតា។

គ្រាន់តែប្រើល្បាយនេះជាលើកដំបូងអ្នកនឹងមានអារម្មណ៍ប្លែក ​ដោយសារតែ​ស្នាមប្រេះ​ចាប់ផ្តើមព្យាបាល ប៉ុន្តែ​សូមបន្ត​ប្រើជារៀងរាល់​ពេលល្ងាច៕

Loading...