ព័ត៌មានសុខភាព

តាមពិតថ្នាំរក្សាសម្រស់ ជួយឲ្យក្មេងជាងវ័យ យើងញ៉ាំរាល់ថ្ងៃសោះ

ស្បែកមុខរបស់យើង មានភាពទន់ខ្សោយខ្លាំងណាស់បន្ទាប់ពេលភ្ញាក់ពីគេង ព្រោះរន្ធញើរោម​ត្រូវបាន​កកស្ទះ​ដោយសារ​តែ​ជាតិខ្លាញ់ ព្រមទាំងភាគល្អិត​តូចៗជាច្រើន​នៅជាប់​នឹងភួយ ខ្នើយ បានចម្លងទៅ​ទំនឹងស្បែក។ ហេតុនេះហើយ អ្នកត្រូវ​រកវិធីសម្អាត​ចេញឲ្យបាន​ត្រឹមត្រូវ ទើបផ្ទៃមុខ​គ្មានបញ្ហា​អ្វីកើត​ឡើង។

តាមរយ:គេហទំព័រ justnaturallife បានបង្ហាញថា ទឹកអង្ករ​មានសម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​សម្រាប់​សុខភាព​ស្បែក ជាពិសេស​វីតាមីន B វីតាមីន C និង E ព្រមទាំងសារធាតុរ៉ែ ចាំបាច់បំផុត​ក្នុងការថែរក្សាសម្រស់។

ទឹកអង្ករ ដែលទទួលបាន​ពីការលាងអង្ករ ឬដាំឲ្យពុះហើយ​ចម្រាញ់យកទឹក អាចជួយកម្ចាត់​ជាតិពុលចេញពីស្បែក កាត់បន្ថយ​ការលាក ការពារភាពចាស់ កម្ចាត់ស្នាមអុជខ្មៅ និងរក្សាឲ្យស្បែកមានភាពបត់បែនបានយ៉ាងល្អ។

របៀបប្រើប្រាស់

  • យកសំឡីត្រាំនៅក្នុងទឹកអង្ករ ហើយអនុវត្តឲ្យពេញនៅលើផ្ទៃមុខរបស់អ្នក។
  • ទុករយ:ពេល ៥ទៅ១០នាទី ទើបប្រើដៃម៉ាស្សាចំនួន៥នាទីទៀត។
  • បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។

សូមព្យាយាមអនុវត្តវិធីនេះមួយថ្ងៃម្តងជារៀងរាល់ពេលល្ងាច ផ្ទៃមុខរបស់អ្នកនឹងមានភាពស្រស់ស្អាត ហើយក្មេងជាងវ័យដូចបំណង៕

មតិយោបល់