ព័ត៌មានសុខភាព

ហេតុផលនៅពីក្រោយភាពស្ងួតទ្វារមាស ក្រោយពេលសម្រាល

ក្នុងអំឡុងពេលពពោះ រាងកាយរបស់មនុស្សស្រីមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង ដោយសារតែ​អ័រម៉ូន។ ជាពិសេស​ទ្វារមាស របស់ស្ត្រី​នឹងប្រែទៅជា​ស្ងួត ក្រោយពេល​សម្រាលកូនរួច។ នេះហើយ ជាការ​រំខានដ៏ធំមួយ ដែលបណ្តោលឲ្យ​ប៉ះពាល់ដល់​ការ​បង្កាត់ភ្លើងស្នេហ៍​រវាងអ្នក​នឹងស្វាមី នៅពេល​ក្រោយៗ​ទៀត។

ខាងក្រោមនេះ គឺជាមូលហេតុដែល​បណ្តោលឲ្យទ្វារមាស​របស់មនុស្សស្រី​កាន់តែស្ងួត ក្រោយពេលសម្រាល​កូនរួច:

១. អ័រម៉ូន Estrogen និង progesterone ឡើងដល់កំពូលក្នុងអំឡុងពេលមានផ្ទៃពោះ ហើយធ្លាក់មកវិញភ្លាមៗ​ក្រោយពេល​សម្រាល​កូនរួច។ មិនតែប៉ុណ្ណោះអ័រម៉ូន Estrogen នៅតែបន្តធាក់ចុះក្នុង​អំឡុងពេល​បំបៅដោះកូន។

២.តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាអ័រម៉ូន Estrogen ធ្លាក់ចុះបង្កឲ្យទ្វារមាសរបស់មនុស្សស្រី​មានសភាពស្ងួត? តាមពិត​អ័រម៉ូន​នេះមានតួនាទី​យ៉ាងសំខាន់​ក្នុងការបង្កើនលំហូរឈាម​ទៅកាន់​តំបន់ឯជក និងបង្កើន​ទឹករំអិលឲ្យកាន់តែ​ច្រើនឡើង ដូច្នេះហើយ ទើប​បង្កឲ្យទ្វារមាស​មានសភាព​ស្ងួត ហើយឧស្សាហ៍​បែកញីសខុសធម្មតា។

៣.លក្ខខណ្ឌផ្សេងទៀត ដែលធ្វើឲ្យទ្វារមាស​ស្ងួត គឺការរលាកក្រពេញទីរ៉ូអ៊ីតក្នុងអំឡុង​ពេលសម្រាលកូន។ ចំណុចនេះហើយ ដែល​ធ្វើឲ្យ​ប៉ះពាល់ដល់​ការផលិតនៃ​ក្រពេញទីរ៉ូអ៊ីត ហើយ​ទីបំផុត​ស្ត្រីអាចកើតជំងឺធ្លាក់ទឹកចិត្ត ឆាប់ខឹង ឡើងទម្ងន់ និង​ស្ងួត​ទ្វារមាស។

វិធីដោះស្រាយបញ្ហាស្ងួតទ្វារមាស
-ដំបូងអ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់សំណើមដល់រាងកាយគ្រប់ពេលវេលា។
-បន្ទាប់មកអ្នកត្រូវទទួលទានអាហារដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ និងប្រូតេអ៊ីនឲ្យបានច្រើន។ អាហារទាំងនោះមានដូចជា: ត្រីសាម៉ុង ត្រីធូណា គ្រប់ផ្កាឈូករ័ត្ន គ្រាប់ល្ង និងគ្រាប់ល្ពៅជាដើម។
-បន្ទាប់មកទៀត អ្នកត្រូវព្យាយាមទទួលទានផ្លែឈើដូចជា ផ្លែប៉ោម ផ្លែសឺរីហ្ស ពពួកសណ្តែក ព្រោះវា​មានផ្ទុក​បរិមាណ​នៃសារធាតុ Isoflavones ដែលអាចជួយបង្កើនអ័រម៉ូន estrogen ឡើងវិញបាន៕

មតិយោបល់