ព័ត៌មានសុខភាព

ប្រើក្រែមលាបបបូរមាត់មិនត្រឹមត្រូវ គ្រោះថ្នាក់ដូចប្រើថ្នាំពុលអ៊ីចឹង

មនុស្សស្រី ដែលប្រើក្រែមលាបបបូរមាត់ គ្មានគុណភាព អាចទទួលរងក្តីអន្តរាយ ដូចការប្រើថ្នាំបំពុលអ៊ីចឹង ជាពិសេសស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ ដែលប្រឈមនឹងការកើតមកមិនប្រក្រតី ឬមានបញ្ហាសតិមិនគ្រប់។

សារធាតុគីមី ឬធាតុផ្សំដ៏គ្រោះថ្នាក់ ដែលមានក្នុងក្រែមលាបបបូរមាត់ដែលគ្មានស្តង់ដារត្រឹមត្រូវ អាចជ្រាបចូលទៅក្នុងរាងកាយមនុស្ស តាមរយ:ការដកដង្ហើម និងការទំពារចំណីអាហារ ដែលអាចធ្វើឲ្យអ្នកពិបាកទទួលទានដំណេក វេទនាដោយសារការទល់លាមក ឬឧស្សាហ៍ភ្លេចភ្លាំង។ ជាពិសេសទៅទៀត ចំពោះស្រីមានផ្ទៃពោះវិញ អាចបណ្តាលឲ្យរលាកសុក និងគុណភាពទឹកដោះមានបញ្ហា។

ប្រសិនបើអ្នកបានប្រើប្រាស់វា ជាប្រចាំក្នុងជីវិតប្រចាំថ្ងៃ អាចនឹងធ្វើឲ្យមនុស្សស្រី ឬស្រីមានផ្ទៃពោះ ឬទារកក្នុងផ្ទៃ មានបញ្ហាជាច្រើនទៀតក្នុងសារពាង្គកាយ ជាពិសេសឆ្អឹង ព្រោះក្រែមលាបបបូរមាត់ទាំងនោះសម្បូរទៅដោយសារធាតុលោហ:ពុលខ្ពស់បំផុត។

ដើម្បីបងា្ករជាតិពុល ពីក្រែមលាបបបូរមាត់ ឬគ្រឿងសំអាងផ្សេងទៀត អ្នកត្រូវជ្រើសរើសយកផលិតផល ដែលមានម៉ាកច្បាស់លាស់ ឬជាវពីហាងដែលមានត្រួតពិនិត្យពីអាជ្ញាធរត្រឹមត្រូវ៕

 

មតិយោបល់