ព័ត៌មានសុខភាព

មិនបញ្ឈប់ទម្លាប់អាក្រក់ ២យ៉ាងនេះទេ អ្នកប្រាកដជាកើតជំងឺទឹកនោមផ្អែម

មនុស្សភាគច្រើនតែងតែគិតថា ជំងឺទឹកនោមផ្អែម កើតឡើងដោយសារការបរិភោគជាតិស្ករ ឬបង្អែមច្រើន។
ជាការពិតណាស់ ប្រសិនបើអ្នកបរិភោគអាហារផ្អែមច្រើនពេក ជាតិស្ករក្នុងឈាមរបស់អ្នកប្រាកដជាកើនឡើងខ្ពស់ ហើយនាំឱ្យមានជំងឺទឹកនោមផ្អែម។ ប៉ុន្តែជំងឺដ៏កាចសាហាវមួយនេះ ក៏អាចបណ្តាលមកពីទម្លាប់អាក្រក់២យ៉ាង ដូចខាងក្រោមនេះ៖

១.ទទួលអាហារល្អៗ តែច្រើនពេក
ទោះបីជាអ្នកតបមិនសូវទទួលទានជាតិស្ករច្រើន ហើយបែរមករកសាច់ត្រី ប៉ុន្តែការទទួលទានសាច់ត្រី មិនមានន័យថា ធ្វើឲ្យសុខភាពល្អនោះទេ។ ការពិសារអាហារដែលមានជាតិសាច់ ឬសាច់ត្រី ឬអាហារក្រៀមច្រើនពេក សុទ្ធតែអាចនាំឲ្យអ្នកលើសកូឡេស្តេរ៉ុល ជាតិខាញ់ ឬបាត់បង់ជាតិរ៉ែ និងជាតិសរសៃ។

អាហារសរសៃ គឺសំខាន់ណាស់សម្រាប់រាងកាយ ព្រោះវាមានមុខងារក្នុងការគ្រប់គ្រង ការកើនឡើងនៃជាតិស្ករ និងកូឡេស្តេរ៉ុល។ នៅពេលដែលជាតិស្ករកើតឡើងក្នុងឈាម វាធ្វើឲ្យអ្នកប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមយ៉ាងឆាប់រហ័ស។ ដូចនេះទោះជាអាហារល្អយ៉ាងណាក៏ដោយ ក៏ត្រូវតែទទួលទានក្នុងកម្រិតមួយ ដែលសមល្មមទៅតាមតម្រូវរបស់រាងកាយអ្នក។

២.អង្គុយច្រើនម៉ោង
មនុស្សជាច្រើន នៅតែគិតថាជំងឺទឹកនោមផ្អែម គឺបង្កឡើងដោយសារតែរបបអាហារមួយមុខ។ ប៉ុន្តែកម្រិតនៃការធ្វើចលនា និងពលកម្ម ក៏បានផ្សារភ្ជាប់ជាមួយនឹងជំងឺនេះផងដែរ។ បុគ្គលដែលការធ្វើលំហាត់ប្រាណតិចតួច នឹងឡើងទម្ងន់ ហើយជាតិខ្លាញ់នឹងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ។ លើសពីនេះទៅទៀតថាមពលដែលអ្នកទទួលបានពីការទទួលទានអាហារ មិនត្រូវបានប្រើប្រាស់ នោះវានឹងត្រូវបានបម្លែងទៅជាជាតិខ្លាញ់ និងគ្លុយកូសទៀតផង។

ទំលាប់អង្គុយនៅពីមុខកុំព្យូទ័រ ឬទូរទស្សន៍ លេងទូរស័ព្ទ លេងហ្គេម… ក្នុងរយ:ពេលយូរ ទាំងនៅលើគ្រែ ឬនៅក្នុងនៅពេលបាយ សុទ្ធតែជាកត្តាបណ្តាលឲ្យអ្នក ធាត់ដុះក្បាលពោះ ហើយឈានទៅរកជំងឺអ្នកមានមួយនេះ។ ម្យ៉ាងទៀត អ្នកជក់បារី ឬផឹកគ្រឿងស្រវឹង ដែលអាចធ្វើឲ្យប៉ះពាល់គុណភាពនៃការគេង ក៏ជាកត្តាដែលនាំឱ្យមានហានិភ័យនៃជំងឺទឹកនោមផ្អែមនេះផងដែរ៕

មតិយោបល់