ព័ត៌មានសុខភាព

បើអ្នកចូលចិត្តលេងបែបនេះជាមួយទារក សូមបញ្ឈប់ជាបន្ទាន់

នៅពេលដែលប្រលែងលេងជាមួយនឹងទារក ឬដើម្បីលួងលោមឲ្យទារកឈប់យំ ឪពុកម្តាយភាគច្រើន​តែងតែ​ធ្វើសកម្មភាព​អង្រួន​ពួកគេ។ ក៏ប៉ុន្តែការអង្រួនបែបនេះ អាចបណ្តោលឲ្យទារកក្រឡកខួរ ហើមខួរក្បាល ឬលំហូរឈាមទៅកាន់ខួរក្បាល​ខុសប្រក្រតី។

បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ប្រសិនបើករណីធ្ងន់ធ្ងរ នៅក្នុងចំណោម​ទារក៣នាក់ គឺមានម្នាក់​ដែលត្រូវ​ស្លាប់។ ចំណែកឯទារកដែលរួចផុតជីវិត អាចមានបញ្ហា​សរសៃប្រសាទ ពិការខួរក្បាល រៀនមិនចេះ ឬនិយាយ​មិនច្បាស់។

ការសិក្សាមួយបានបង្ហាញថា គ្រាន់តែអ្នកអង្រួន​កូនរយ:ពេលត្រឹមតែ ៥វិនាទី ក៏ប្រឈមនឹង​បញ្ហាដូចខាងលើ​នេះដែរ។ ​ដូច្នេះហើយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះ​សកម្មភាព ប្រលែងលេង​ជាមួយនឹងទារក ឬការលួងលោមទារក​ឲ្យឈប់យំ៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់