Post News Media ព័ត៌មានសុខភាព តើមានអ្វីកើតឡ...

តើមានអ្វីកើតឡើង បើអ្នកញ៉ាំខ្ទឹមលីងម្តង៦កំពិស?

ប្រសិនបើលោកអ្នកស្អប់ការទំពារខ្ទឹមឆៅជារៀងរាល់ព្រឹក អ្នកអាចលីង​ឲ្យឈ្ងុញ​ទើបញ៉ាំ​ក៏ទទួលបាន​អត្ថប្រយោជន៍​ច្រើនយ៉ាង​ដែរ។

ខ្ទឹមស គឺជាគ្រឿងទេសមួយប្រភេទដែល​អាចជួយរក្សា​សម្ពាធឈាម និងបេះដូងឲ្យមានសុខភាពល្អ ព្រោះវា​អាចកាត់បន្ថយ​កូឡេស្តេរ៉ុល​អាក្រក់ (LDL) នៅក្នុងរាងកាយ។ បើយោង​តាមគេហទំព័រ boldsky បានបង្ហាញថា ការទទួលទាន​ខ្ទឹមសលីង​មួយថ្ងៃ​៦កំពិស និងទទួលបានអត្ថប្រយោជន៍​សម្រាប់រាងកាយ​មិនតិចនោះទេ។

បន្ទាប់ពី១ម៉ោង
នៅក្នុង១ម៉ោងដំបូងនៃការបរិភោគខ្ទឹមស រាងកាយរបស់អ្នក​នឹងព្យាយាម​រំលាយផ្សេងៗទៀតដែលអ្នក​បរិភោគបាន​យ៉ាងម៉ត់ល្អ។ មិនតែប៉ុណ្ណោះ សារធាតុចិញ្ចឹមនៅក្នុងខ្ទឹមស ត្រូវបានរំលាយ​យឺតៗបំផុត។

បន្ទាប់ពី២-៤ម៉ោង
ភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកនៅក្នុងខ្ទឹមសនឹងចាប់ផ្តើមធ្វើការ​នៅលើប្រព័ន្ធរាងកាយរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្ម​នេះហើយ ដែលអាចជួយប្រយុទ្ធប្រឆាំង​នឹងរ៉ាឌីកាល់សេរី។

បន្ទាប់ពី៤-៦ម៉ោង
រាងកាយរបស់អ្នកនឹងចាប់ផ្តើមស្រូបយកសារធាតុសំខាន់ៗ​ពីខ្ទឹមស ទៅជួយបង្កើនប្រព័ន្ធភាពស៊ាំ។ ជាមួយគ្នានេះផងដែរ រាងកាយ​របស់អ្នកនឹងចាប់ផ្តើម​កម្ចាត់ខ្លាញ់ និងជាតិទឹកដែលលើស​ចេញពីរាងកាយ។

បន្ទាប់ពី៦-៧ម៉ោង
ខ្ទឹមសមានភ្នាក់ងារប្រឆាំងនឹងបាក់តេរី ដែលនឹងធ្វើសកម្មភាព​បន្ទាប់ពីទទួលទានបាន​រយ:ពេល៦ម៉ោង។ ដូច្នេះហើយ នៅក្នុង​កំឡុងពេល​នេះខ្ទឹមសអាចសម្លាប់បាក់តេរីនៅក្នុងប្រព័ន្ធរាងកាយ​របស់អ្នកបានយ៉ាងពូកែ។

បន្ទាប់ពី៦-១០ម៉ោង
សារធាតុចិញ្ចឹមដែលត្រូវបានគេរកឃើញនៅក្នុងខ្ទឹមស អាចជួយបញ្ចាប់​ការងាររបស់កោសិកាគ្រប់កម្រិតនៅក្នុងរាងកាយ។ មិន​តែប៉ុណ្ណោះ នៅក្នុងរយ:ពេល២៤ម៉ោង ខ្ទឹមសនឹងជួយ​សម្អាតរាងកាយ​ទាំងមូល។

ក្រៅពីនេះ តើខ្ទឹមសអាច​ជួយអ្វីបានទៀត?
វាអាចជួយពង្រឹងឆ្អឹង​ឲ្យរឹងមាំ កាត់បន្ថយសម្ពាធឈាម ជួយបន្តជីវិតកោសិកា​ឲ្យរស់បានយូរ និងសម្អាត​ជាតិពុលចេញ​ពីរាងកាយ។

ប្រយ័ត្ន: ចំពោះអ្នកដែលមានជំងឺក្រពះ ឬកំពុងតែមានបញ្ហាសុខភាពណាមួយ គួរតែ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យជាមុនសិន​មុននឹង​បរិភោគខ្ទឹមស៕

Loading...