ព័ត៌មានសុខភាព

ក្បាលពោះសម្បូរខ្លាញ់ ពិសារភេសជ្ជៈនេះរាល់យប់នឹងស្រកដូចបំណង

តើអ្នកកំពុងតែជួបនឹងបញ្ហាខ្លាញ់ដុះក្នុងក្បាលពោះ​មិនព្រមស្រក​មែនទេ? តើអ្នកធុញនឹង​ក្បាលពោះធំ ស្លៀកអ្វីមិនស្អាត​ដូចគេ​មែនទេ? ឈប់បារម្ភទៅ ថ្ងៃនេះលោកអ្នក​នឹងដឹងពីវិធីសាស្ត្រី​សម្រកក្បាលពោះ​ដោយខ្លួនឯង ហើយ​មិនចាំបាច់​ចំណាយប្រាក់​ច្រើន​ឡើយ។

ធាតុផ្សំ:

  • ក្រូចឆ្មា១ផ្លែ (ច្របាច់យកទឹក)
  • ខ្ញីហាន់ល្អិតៗ ១ស្លាព្រាបាយ
  • សាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ
  • ត្រសក់ស្រូវប៉ុនកដៃក្មេង ១ផ្លែ(ហាន់ជាចំណិចៗ)
  • ជីវ៉ាន់ស៊ុយ ១បាច់តូច(ហាន់ឲ្យល្អិតៗ)
  • ទឹកស្អាតកន្លះកែវ

របៀបអនុវត្ត:

  • អ្នកត្រូវយកធាតុផ្សំទាំងអស់ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកទឹកផ្លែឈើ រួចក្រឡុកឲ្យក្លាយទៅជាល្បាយ។
  • បន្ទាប់មក អ្នកត្រូវទទួលទានមួយកែវជារៀងរាល់យប់​មុនពេលចូលគេង ចំណែក​ឯល្បាយ​ដែលនៅសល់​ត្រូវរក្សាទុក​ក្នុង​ទូរទឹកក។

សូមព្យាយាមអនុវត្តវិធីសាស្ត្រខាងលើនេះជាប្រចាំ នៅក្នុងរយ:ពេល១ខែលោកអ្នកនឹងឃើញលទ្ធផលបណ្តើរៗ៕

មតិយោបល់