ព័ត៌មានសុខភាព

យុទ្ធសាស្ត្រ៤យ៉ាង ធ្វើឲ្យខ្លួនប្រាណត្រជាក់ ទោះជាស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងយ៉ាងណាក៏ដោយ

ការរក្សាសីតុណ្ហភាពត្រជាក់ នៅក្នុងខ្លួន គឺជារឿងសំខាន់ណាស់ នៅពេលមានអាកាសធាតុក្តៅ ព្រោះបើមិនដូចច្នោះទេ វាអាចធ្វើឲ្យមនុស្សយើងខ្វះជាតិទឹក ភាពតានតឹង ឈឺចាប់ អស់កម្លាំង ហើយធ្ងន់ធ្ងរជាងនេះ គឺឈានដល់ការដាច់សរសៃឈាមខួរក្បាល។ មានវិធីសាមញ្ញ និងមានប្រសិទ្ធិភាពជាច្រើន ដើម្បីធ្វើឲ្យអ្នកទទួលបានភាពត្រជាក់ នៅក្នុងអាកាសធាតុក្តៅ ដោយមិនចាំបាច់ចំនាយច្រើននោះទេ។

រក្សាជាតិទឹកក្នុងខ្លួន
ទឹក មានសារ:សំខាន់សម្រាប់រក្សាសីតុណ្ហភាពត្រជាក់ក្នុងរាងកាយ អំឡុងអាកាសធាតុក្តៅ​។ លើសពីនេទៅទៀតអ្នកគួរពិសារទឹក ទោះបីជាអ្នកមិនមានអារម្មណ៍ថាស្រេកទឹកក៏ដោយ ព្រោះប្រសិនបើអ្នករង់ចាំដល់ពេលអ្នកស្រេកទឹកនោះ រាងកាយអ្នកអាចទទួលរងការឈឺចាប់នៅកន្លែងណាមួយ ឬប្រឈមនឹងជំងឺមួយចំនួន។ វិធីល្អបំផុត គឺពិនិត្យមើលពណ៌ទឹកនោមរបស់អ្នក ដើម្បីឲ្យដឹងថាអ្នកត្រូវការជាតិទឹកកម្រិតណា។

ម្យ៉ាងទៀត អ្នកត្រូវនៅឱ្យឆ្ងាយពីភេសជ្ជ:ដែលមានជាតិស្ករខ្ពស់ ព្រោះវាបានធ្វើឲ្យរាងកាយ មិនអាចរក្សាជាតិទឹកបានច្រើនឡើយ។ រីឯភេសជ្ជ:ទាំងនោះ គឺគ្រឿងស្រវឹង និងភេសជ្ជ:មានជាតិកាហ្វេអ៊ីន។

ជ្រើសអាហារឲ្យត្រឹមត្រូវ
ការជ្រើសរើសអាហារបានត្រឹមត្រូវ អាចរក្សាភាពត្រជាក់ទុកក្នុងខ្លួនមនុស្សបានយូរ ដូចជាសាឡាត់ អាហារបន្លែ និងផ្លែឈើស្រស់ៗ។ ជៀសវាងការញ៉ាំសាច់ និងអាហារប្រូតេអ៊ីនខ្ពស់ ជាពិសេសអាហារហិរ អំឡុងពេលមានកម្ដៅថ្ងៃក្តៅខ្លាំង ព្រោះវាធ្វើឲ្យប្រព័ន្ធរំលាយអាហារត្រូវការងារធ្ងន់ ហើយឡើងកម្តៅ ដែលអាចធ្វើឲ្យរាងកាយរបស់យើងបាត់បង់ទឹកយ៉ាងច្រើន។

ព្យាយាមពិសារអាហារ ដែលមិនត្រូវការភ្លើងចម្អិន
អំឡុងអាកាសធាតុក្តៅខ្លាំង អ្នកគួរជ្រើសម្ហូបអាហារណា ដែលមិនចាំបាច់ចម្អិន ឬកម្ដៅដោយប្រើភ្លើងនោះទេ។ ធ្វើបែបនេះបាន លោកអ្នកអាចកាត់បន្ថយកម្តៅក្នុងខ្លួនរបស់អ្នកបានកម្រិតធំហើយ។ ផ្លែឈើ ទឹកដោះគោជូរត្រជាក់ៗ សុទ្ធតែអាចជួយឲ្យអ្នកមានសីតុណ្ហភាពត្រជាក់ក្នុងខ្លួនផងដែរ។

រៀបចំខ្លួនឲ្យបានត្រឹមត្រូវ
នៅក្នុងរដូវក្តៅ អ្នកគួរតែស្លៀកជើងខ្លី ពាក់ដៃខ្លីស្រាលៗ រលុងៗ ហើយពេលចេញទៅខាងក្រោមម្តងៗ ត្រូវពាក់មួកដែលមានពណ៌ស្រាលៗ គ្របក្បាលរបស់អ្នកទាំងមូល រួចទាំងត្រចៀកផងដែរ។ លើសពីនេះទៅទៀត អ្នកត្រូវពាក់ស្បែកជើងដែលមានខ្យល់ចេញចូល ដើម្បីធ្វើឲ្យបាតជើងមានភាពត្រជាក់៕

មតិយោបល់