ព័ត៌មានសុខភាព

ឈប់ទៅ! អញ្ចឹងតើទើបអ្នកជំនាញសុខភាពហាមមិនឲ្យទទួលទាន ត្រីទីឡាព្យ៉ា

ទីឡាព្យ៉ា(Tilapia) គឺជាត្រីមួយប្រភេទដែលងាយស្រួលក្នុងការចិញ្ចឹម ហើយមានតម្លៃថោកសមរម្យ ដែលធ្វើឲ្យ​មនុស្សភាគច្រើន​ចូលចិត្តទិញយកមកបរិភោគខ្លាំងណាស់។ ប៉ុន្តែ អ្នកជំនាញផ្នែកសុខភាពបានធ្វើការព្រមាន ឲ្យមនុស្សគ្រប់រូប​ជៀសឲ្យឆ្ងាយ​ពីត្រីប្រភេទនេះ ព្រោះវាមានតម្លៃអាហារូបត្ថម្ភទាប ហើយប៉ះពាល់ដល់សុខភាពថែមទៀត។

មានសារធាតុចិញ្ចឹមទាប: អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wake Forest University បានប្រកាសថា ត្រីទីឡាព្យ៉ា មានផ្ទុកសារធាតុចិញ្ចឹមតិចជាងត្រីដទៃទៀតដែលស្ថិតនៅក្នុងចំណោមបញ្ចីត្រីទាំងអស់។ ផ្ទុយទៅវិញ ត្រីទីឡាព្យ៉ា មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៦ ខ្ពស់ជាងសាច់ចិញ្ជ្រាំ ឬសាច់ជ្រូកបីជាន់ទៅទៀត នេះហើយជារឿងដ៏គួរឲ្យបារម្ភសម្រាប់សុខភាព។

បណ្តោលឲ្យកើតជំងឺបាត់ការចង់ចាំ: ត្រីទីឡាព្យ៉ា មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា អាស៊ីត arachidonic ។ ប្រសិនបើរាងកាយរបស់អ្នកស្រូបយកសារធាតុនេះច្រើនពេក នឹងបង្កឲ្យមានការរលាកប្រព័ន្ធប្រសាទទៅថ្ងៃមុខ ហើយអាចបណ្តោលឲ្យកើតជំងឺភ្លេចភ្លាំង ឬបាត់បង់ការចង់ចាំ។ ដូច្នេះ អ្នកជំនាញបានណែនាំឲ្យទទួលទានត្រីសាឌីន ឬត្រីស្បៃកា ជំនួយវិញ ព្រោះវាអាចកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺទាំងនេះ។

ភាគច្រើនត្រីប្រភេទនេះត្រូវបានគេចិញ្ចឹម: ដើម្បីបង្កើនចំណូលលើកស្ទួយជីវភាពគ្រួសារ កសិករមួយចំនួនតែងតែឆ្លៀតចិញ្ចឹម មាន់ ទា ជ្រូក ឬត្រី បន្ថែមក្រៅពីរបបប្រចាំថ្ងៃ។ ប៉ុន្តែ ការចិញ្ចឹម ត្រីទីឡាព្យ៉ា ត្រូវបានគេចាក់បញ្ចូល ថ្នាំអង់ទីប៊ឺយោទិក តាមរយ:ការឲ្យចំណី ដើម្បីធ្វើឲ្យត្រីធំលឿន។ ដូច្នេះហើយ អ្នកដែលទទួលទានត្រីប្រភេទនេះច្រើនពេក អាចបណ្តោលឲ្យមានផលប៉ះពាល់ផ្សេងគេចមិនរួចឡើយ។

បង្កជំងឺមហារីក: ត្រីទីឡាព្យ៉ា មានផ្ទុកបរិមាណបង្កជា ជំងឺមហារីក ខ្ពស់ជាងត្រីផ្សេងៗទៀតរហូតដល់ទៅ ១០ដង។ ព្រោះត្រីប្រភេទនេះត្រូវបានគេឲ្យស៊ីកាកសំណល់ ចំណីដែលមានជាប់ថ្នាំសត្វល្អិត​ និងសារធាតុគីមី​ដែល​ចេញ​ពីរោងចក្រ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សារធាតុគីមីដែលផ្ទុកនៅក្នុងត្រីទីឡាព្យ៉ា ជាដើមហេតុ​នៃការវិវត្ត​ទៅរក​ជំងឺមហារីក ជាពិសេសអ្នក​ដែល​បរិភោគចាប់ពី ៧ ទៅ ១១ឆ្នាំ៕

ប្រភព: naturalremediesforlonglife

មតិយោបល់