ព័ត៌មានសុខភាព

អត្ថប្រយោជន៍នៃការដាក់ទារកនៅលើដើមទ្រូង

តើអ្នកដឹងទេ ហេតុអ្វីបានជាទារកកើតមកភ្លាមគ្រូពេទ្យតែងតែដាក់នៅលើទ្រូង​ម្តាយដោយផ្ទាល់? ទង្វើមួយនេះ​មិនមែនងាយស្រួល​ដល់ទារកក្នុងការ​បៅដោះតែមួយ​មុខគត់នោះទេ វាអាចជួយផ្តល់ភាពកក្តៅ​ដល់ទារក ព្រមទាំងធ្វើឲ្យទារក​មានសុខភាពល្អ​ផងដែរ។ បើយោង​តាមគេហទំព័រ pregnancyvideo បានបង្ហាញថា ការដាក់ទារក​នៅលើដើមទ្រូង​ដោយផ្ទាល់ អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទាំងឪពុកម្តាយ និងកូន។

១.ធ្វើឲ្យទារកមានអារម្មណ៍ស្ងប់ល្អ
ការដាក់ទារកនៅលើស្បែក​ដើមទ្រូងរបស់អ្នកម្តាយដោយផ្ទាល់ ក្នុងរយ:ពេល១០នាទី អាចជួយកាត់បន្ថយភាពតានតឹង​របស់ទារក នឹងជួយឲ្យ​ពួកគេ​មានអារម្មណ៍​ស្ងប់ស្រួល។

២.គេងលក់ស្រួល
តើអ្នកដឹងទេ? ការដាក់ទារកដោយផ្ទាល់នៅលើស្បែក​អ្នកម្តាយ អាចជួយឲ្យពួកគេ​គេងលក់​ស្កប់ស្កល់ ហើយភ្ញាក់ដឹងខ្លួន​តិច​បំផុត។

៣.ការបំបៅដោះកាន់តែស្រួល
ទំនាក់ទំនងរវាងស្បែកនឹងស្បែកដោយផ្ទាល់ អាចជួយឲ្យទារកចង់បៅដោះ​បណ្តើរគេងបណ្តើរ ហើយអាចជួយ​បង្កើន​ការផលិតទឹកដោះ​របស់អ្នកម្តាយ​ថែមទៀត។

.បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
មិនគួរឲ្យជឿ គ្រាន់តែស្បែកទារកនឹងអ្នកម្តាយប៉ះគ្នា អាចជួយកាត់​បន្ថយ​បញ្ហាស្ត្រេស និងហានិភ័យ​នៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នក​ម្តាយ​ក្រោយពេល​សម្រាលបានដែរ។

៥.មានទំនាក់ទំនងល្អរវាងឪពុកនឹងកូន
មិនត្រឹមតែអ្នកម្តាយទេដែលទទួល​បានអត្ថប្រយោជន៍ សូម្បីតែការដាក់​ទារកលើដើមទ្រូង​ឪពុកដោយ​ផ្ទាល់ ក៏មានប្រយោជន៍​ដូចគ្នាដែរ។ ទម្លាប់មួយនេះ​អាចជួយបង្កើន​ទំនាក់ទំនងល្អ​រវាងឪពុក​នឹងកូន ហើយទារកអាចទទួលបាន​ភាពកក្តៅកាន់តែខ្លាំង​ថែមទៀត៕

សូមទស្សនាវីដេអូខាងក្រោម:

មតិយោបល់