ព័ត៌មានសុខភាព

អស្ចារ្យដល់ម្លឹង! ម៉ាស្សាចំចំណុចនេះ អាចដោះស្រាយបញ្ហាអាក្រក់ច្រើនយ៉ាង

ការម៉ាស្សាពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ហើយអាចព្យាបាលជំងឺ​មួយចំនួន​បានទៀត។ បើយោងតាម​គេហទំព័រ healthylifehouse បានបង្ហាញថា ការម៉ាស្សា ក.ជើង (ចំណុចលើភ្នែកគោល​ខាងក្នុង) អាចជួយជំរុញ​ដល់​លំហូរឈាម​ក្រោម​ស្បែក និងសាច់ដុំ​រត់បានល្អ។ មិនតែប៉ុណ្ណោះ ការធ្វើរបៀបនេះ​អាចនាំយក​សារធាតុចិញ្ចឹម​ទៅចែកចាយ​ដល់​គ្រប់កោសិកា​ទាំងអស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលមនុស្សស្រីអាចទទួលបានពីការម៉ាស្សា:

១. កាត់បន្ថយការលើសជាតិទឹកក្នុងរាងកាយ និងបណ្តេញជាតិពុល
២.ធ្វើឲ្យអ្នកមានអារម្មណ៍ថា ជើងលែងទទួលបន្ទុកធ្ងន់ពីការទ្រទម្ងន់រាងកាយ
៣.ជួយឲ្យវដ្តរដូវមកទៀងទាត់
៤.ដោះស្រាយបញ្ហាហើមពោះ និងការរំលាយអាហារ
៥.ជំរុញឲ្យមានចំណង់ផ្លូវភេទកាន់តែប្រសើរឡើង
៦.ពង្រឹងដល់អ័រម៉ូន និងសរីរាង្គបន្តពូជស្ត្រី
៧.កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍

ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា ដើម្បីទទួលទានអត្ថប្រយោជន៍ដូចខាងលើនេះ អ្នកគួរព្យាយាមអនុវត្តម្តងឲ្យបាន១៥នាទី ហើយក្នុងមួយសប្តាហ៍ឲ្យបាន ២ទៅ ៣ដង៕

មតិយោបល់