ព័ត៌មានសុខភាព

កុំមើលស្រាលផ្លែស្ពឺ! ទោះលើសឈាម កូឡេស្តេរ៉ុល ឬទឹកនោមផ្អែម ក៏អាចជួយបានដែរ

ស្ពឺ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិជូរអែម ហើយមានសម្បុរពណ៌លឿងនៅពេលទុំ។ ក្រៅពី​រសជាតិ​ជូរអែម​គួរឲ្យចង់​ទទួលទាន វាសម្បូរទៅដោយ​សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនB វីតាមីនC អាស៊ីតហ្វីលីក និងសារធាតុ​សំខាន់ៗ​ផ្សេងៗទៀត​ដែលល្អសម្រាប់​សុខភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍​ធំៗ៣យ៉ាង ដែលបានមកពី​ការទទួលទានផ្លែស្ពឺ៖

បន្ថយសម្ពាធឈាម
ផ្លែស្ពឺ សម្បូរទៅដោយប៉ូតាស្យូម ដែលត្រូវបានគេចាត់ទុកថា ជាសារធាតុរ៉ែដ៏ល្អបំផុតក្នុងការប្រឆាំងនឹងសម្ពាធ​ឈាមខ្ពស់។ ការ​ទទួលទាន​ផ្លែឈើនេះជាទៀងទាត់ អាចជួយរក្សាសម្ពាធឈាមឲ្យល្អឡើងវិញ​ក្នុងពេលដ៏ខ្លី។

ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកកំពុងតែមាន​ជំងឺទឹកនោមផ្អែម អ្នកគួរតែដឹងថា ផ្លែស្ពឺ ជាអាហារដ៏ល្អបំផុតសម្រាប់អ្នក។ ព្រោះវាមាន​កម្រិតជាតិស្ករ​ទាប និងសម្បូរ​ជាតិសរសៃ ដែលអាចជួយទប់ស្កាត់ការស្រូបយក​ជាតិស្កររបស់ពោះវៀន ហើយ​មានប្រសិទ្ធភាព​គ្រប់គ្រងជំងឺ​នេះ​ថែម​ទៀត។

កាត់បន្ថយកូឡេស្តេរ៉ុល
អត្ថប្រយោជន៍មួយទៀតនៃផ្លែស្ពឺ គឺអាចកាត់បន្ថយកូឡេស្តេរ៉ុល​អាក្រក់(LDL) នៅក្នុងឈាម ដែលអាច​មូលហេតុ​ចម្បង​បង្កឲ្យ​មាន​ជំងឺ​សរសៃឈាមបេះដូង។ ផ្ទុយទៅវិញ វាអាចជួយបង្កើន​កម្រិតកូឡេស្តេរ៉ុលល្អ (HDL) នៅក្នុងឈាម និងការពារជំងឺបេះដូង។

ចំណាំ: បើទោះបីជាផ្លែប្រភេទនេះមានអត្ថប្រយោជន៍ខ្លាំង​យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែល​មានជំងឺតម្រងនោម ខ្សោយ​តម្រង​នោម ផ្ទុកអាស៊ីត oxalic លើសកម្រិត គួរតែជៀសវាង៕

ប្រភព: naturalmedicinebox

មតិយោបល់