ព័ត៌មានសុខភាព

មិនអស់លុយសូម្បី១០០រៀល តែបានស្បែកមុខស្អាតរលាង គ្មានមុនមួយគ្រាប់

សព្វថ្ងៃនេះ មិនថាមនុស្សស្រី ឬមនុស្សប្រុសមួយចំនួន បានចំនាយលុយកាក់ជាច្រើនទៅលើការថែទាំផ្ទៃមុខ ជាមួយផលិតផលជាច្រើនប្រភេទ។ បើយោងតាមគេហទំព័រ justnaturallife បានប្រាប់ពីរូបមន្តធម្មជាតិម្យ៉ាង ដែលមិនចំនាយលុយសោះ តែមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការធ្វើឲ្យស្បែកមុខរបស់អ្នកសរលោងក្មេងជាងវ័យ គួរឲ្យចង់ស្ទាបអង្អែល គឺទឹកអង្ករ។

ទឹកដែលគេចាក់ចោលនៅពេលលាងអង្ករ​ ឬបាយពុះ មានសារធាតុចិញ្ចឹមដែលអាចមានប្រយោជន៍សម្រាប់ស្បែក និងសក់របស់អ្នកយ៉ាងខ្លាំង ដូចជា វីតាមីន B C និង E ព្រមទាំងសារធាតុរ៉ែ និងអាស៊ីដអាមីនដែលចាំបាច់ក្នុងការថែរក្សាសម្រស់។

ដើម្បីប្រើទឹកអង្ករ ធ្វើឲ្យស្បែកមុខរបស់អ្នកពន្លឺរលោង អ្នកត្រូវ៖

  • យកសំឡីទៅជ្រលក់ជាមួយទឹកអង្ករ រួចជូតឲ្យពេញនៅលើផ្ទៃមុខ
  • ទុកវាឲ្យបាន ៥ទៅ១០នាទី ហើយម៉ាស្សាផ្ទៃមុខ ដោយប្រើចលនាដៃរាងជារង្វង់ចំនួន ៣នាទីទៀត
  • ចុងក្រោយលាងសម្អាតផ្ទៃមុខរបស់អ្នក ជាមួយទឹកក្តៅឧណ្ឌៗ

អនុវត្តវិធីនេះ យ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយថ្ងៃ ជារៀងរាល់ព្រឹក​ តែពេលព្រឹកធ្វើមិនទាន់ អាចធ្វើនៅពេលល្ងាចផងដែរ ហើយលោកអ្នកនឹងមានអារម្មណ៍ប្លែក ជាមួយស្បែកមុខរបស់អ្នក ក្នុងរយ:ពេល១ទៅ២សប្តាហ៍ដំបូង៕

មតិយោបល់