ព័ត៌មានសុខភាព

តើអ្នកដឹងទេថា ការដេកអាក្រាត ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សុខភាព?

(បរទេស)៖ ការស្ទង់មតិមួយបានរកឃើញថា ៨ភាគរយទៅហើយនៃការគេងមួយស្របក់របស់ជនជាតិអាមេរិក គឺពួកគេចូលចិត្តគេងដោយគ្មានសម្លៀកបំពាក់ គ្រប់ដណ្ដប់នៅលើដងខ្លួនទ្បើយ។ វាពិតជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសារពួកគេយល់ឃើញថា ការគេងអាក្រាតកាយ អាចមានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាព។

តើអ្នកដឹងទេថា ការគេងអាក្រាតអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះ ចំពោះសុខភាព? បើចង់ជ្រាប់ច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា៖

១. ជំនួយដល់ការដកដង្ហើម :
ការស្លៀកសម្លៀកបំពាក់ ឬពាក់ស្បែកជើងជាប្រចាំ អាចនឹងធ្វើឲ្យរន្ធញើសស្ទះ និងកើតជំងឺស្បែក ដែលជាហេតុនាំរាងកាយរបស់អ្នកពិបាកក្នុងដកដង្ហើម។ ម៉្យាងវិញទៀត ការគេងដោយសម្លៀកបំពាក់ ក៏ធ្វើរាងកាយធ្លាក់ចូលក្នុងអន្ទាក់នៃពពួកបាក់តេរី និងផ្សិតផងដែរ។

២. ជួយកាត់បន្ថយភាពតានតឹង :
តាមការសិក្សាបានបង្ហាញឲ្យដឹងថា ការដេកស្រាតអាចជួយបន្ធូរបន្ថយភាពតានតឹងក្នុងអារម្មណ៍ និងធ្វើសម្ពាធឈាមថយចុះ ជាពិសេសថែមទាំងជួយបង្កើនភាពយល់ចិត្ត និងស្និតស្នាលរវាងដៃគូកាន់តែស៊ីជម្រៅជាងមុន។

៣. ជួយធ្វើឲ្យលំហូលនៃចរន្តឈាមប្រសើរទ្បើង :
ការស្លៀកសម្លៀកបំពាក់គេង អាចនឹងធ្វើឲ្យកាត់ផ្ដាច់នៃចលនាការត់របស់ឈាម ហេតុដូចនេះ អ្នកគួរតែសាកល្បងគេងអាក្រាតកាយវិញ ដើម្បីជួយឲ្យលំហូលនៃចរន្តឈាមធ្វើចលនាបន្លាស់ទីដោយសេរីទៅគ្រប់ផ្នែកទាំងអស់នៃសារពាង្គកាយ។

៤. ជួយការពារបញ្ហាដុះក្បាល់ពោះ :
ការគេងដោយគ្មានសម្លៀកបំពាក់ អាចជួយកាត់បន្ថយសីតុណ្ហភាពរាងកាយ និងបញ្ហាខ្លាញ់ក្បាល់ពោះ ព្រមទាំងជួយលើកកម្ពស់ដល់ការសម្រាន្តពេលយប់ បានយ៉ាងល្អប្រសើរថែមទៀតផង។

៥. បង្កើនទំនុកចិត្តដល់ខ្លួនឯង :
ការគេងអាក្រាតកាយមិនតែធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្បែករបស់អ្នកមានផាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឲ្យអ្នកមានជំនឿជឿជាក់លើខ្លួនឯងកាន់តែខ្លាំង។

៦. គេងលក់ស្រួល :
តាមការសិក្សាក៏បានឲ្យដឹងបន្ថែមទៀតថា ការគេងអាក្រាតកាយ អាចជួយធ្វើឲ្យអ្នកគេងលក់បានស្កប់ស្កល់៕

មតិយោបល់