ព័ត៌មានសុខភាព

វិធីបង្កើតថ្នាំងងុយគេងបែបធម្មជាតិ ប្រើភ្លាមបានផលភ្លែត

អារម្មណ៍គេងមិនលក់ប្រហែលជាមានមនុស្សជាច្រើនណាស់ដែលធ្លាប់ឆ្លងកាត់ ព្រោះវាកើតឡើងដោយសារតែបញ្ហាស្ត្រេស ឬការគិតច្រើនពេក។ ការគេងមិនលក់មិនត្រឹមតែធ្វើឲ្យអ្នកងងុយគេងនៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងអាចប្រឈមនឹងហានិភ័យសុខភាពផ្សេងៗទៀត ប្រសិនបើអូសបន្លាយពេលយូរ។ តើមានវិធីអ្វី អាចដោះស្រាយបញ្ហាគេងមិនលក់បានទៅ? បើយោងតាមគេហទំព័រ Brightside បានចុះផ្សាយថា បញ្ហាគេងមិនលក់អាចដោះស្រាយបានតាមរយ:វិធីងាយៗបំផុត។

ធាតុផ្សំ៖

  • ទឹកឃ្មុំសុទ្ធ មួយស្លាបព្រាកាហ្វេ
  • អំបិលមួយចឹប
  • ប្រេងដូងមួយស្លាបព្រាបាយ
  • ទឹកក្តៅឧណ្ឌៗមួយកែវ

របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់ដាក់ចូលទៅក្នុងទឹកក្តៅ រួចកូរឲ្យរលាយសព្វល្អ។
២.ទទួលទានភ្លាមៗ មុនពេលចូលគេង។

ការប្រើប្រាស់ភេសជ្ជ:មួយនេះ មិនត្រឹមតែជួយថែបំប៉នដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយភាពឈឺចាប់ និងជួយឲ្យអ្នកគេងលក់យ៉ាងស្កប់ស្គល់៕

មតិយោបល់