ព័ត៌មានសុខភាព

៤វិធីមិននឹកស្មានដល់ នៃការប្រើប្រាស់ស្ករស

អ្នកណាក៏ស្គាល់ដែរថា ស្ករស គឺជាគ្រឿងទេសដែលមិនអាចខ្វះបានសម្រាប់បន្ថែមនៅក្នុងអាហារឲ្យមានរស់ជាតិឆ្ងាញ់។ ក៏ប៉ុន្តែក្រៅពីផ្សំនៅក្នុងអាហារ អ្នកក៏អាចប្រើស្ករសសម្រាប់ថែរក្សាស្បែកផងដែរ ហើយមានប្រសិទ្ធភាពស្ទើរតែមិនគួរឲ្យជឿ។

កម្ចាត់បបូរមានស្ងួត ឬប្រេះ
អ្នកគ្រាន់តែបន្តក់ទឹកបន្តិច ចូលទៅលើស្ករសចំនួនកន្លះស្លាបព្រាកាហ្វេ ហើយកូរឲ្យរលាយ។ យកល្បាយនេះលាបលើបបូរមាត់ និងម៉ាស្សារាងជារង្វង់ឲ្យសព្វទាំងបបូរមាត់ខាងលើ និងខាងក្រោម។ អនុត្តបែបនេះជារៀងរាល់ថ្ងៃ បបូរមាត់របស់អ្នកនឹងលែងស្ងួតប្រេះ ហើយមានសំណើមឡើងវិញ។

លាងសម្អាតផ្ទៃមុខ
ប្រើស្ករស១ស្លាបព្រា ម្សៅអង្ក១ស្លាបព្រា ទឹកដោះគោយ៉ាអួ១ស្លាបព្រា លាយបញ្ចូលគ្នាឲ្យសព្វល្អ។ យកល្បាយនេះម៉ាស្សានៅលើផ្ទៃមុខចលនារាងជារង្វង់រយ:ពេល ៥នាទី ហើយទុកឲ្យស្ងួត ទើបលាងសម្អាតដោយប្រើទឹកត្រជាក់។ អនុវត្តជាប្រចាំ ស្បែកមុរបស់អ្នកនឹងគ្មានភាពកខ្វក់ ហើយរលាងស្អាតជានិច្ច។

សម្អាតរាងកាយ
យកប្រេងអូលីវ ៣ស្លាបព្រា ជាមួយស្ករស ៤ស្លាបព្រាបាយ លាយបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាល។ អនុវត្តពេញរាងកាយដោយប្រើកម្លាំងថ្នមៗ បន្ទាប់មកលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។

ការពារអាការហើមដោយសារសត្វល្អិតទិច
អ្នកគ្រាន់តែបន្ថែមទឹកបន្តិចទៅក្នុងស្ករសកន្លះស្លាបព្រាកាហ្វេ រួចកូរឲ្យរលាយក្លាយជាល្បាយ ទើបលាបនៅត្រង់តំបន់ដែលត្រូវសត្វទិចឬខាំ។ អនុវត្តបែបនេះនៅពេលសត្វទិចឬខាំ វានឹងជួយកម្ចាត់ជាតិពុល និងការពារអាការហើមផងដែរ៕

ប្រភព៖ brightside

មតិយោបល់