ព័ត៌មានសុខភាព

រូបមន្តបង្កើតឡេធម្មជាតិ លាបត្រង់ណាសត្រង់នោះ

តើសុភាពនារីទាំងឡាយ កំពុងតែស្វែងរកវិធីសាស្ត្រធ្វើឲ្យស្បែកសស្អាតមែនទេ? អ្នកមិនចាំបាច់ចំណាយប្រាក់ទិញផលិតផលគីមីដែលមានលក់នៅលើទីផ្សារ នាំឲ្យប៉ះពាល់ដល់សុខភាពស្បែកទៀតទេ ព្រោះបំណងប្រាថ្នាមួយនេះអាចសម្រេចបានដោប្រើវិធីធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។ បើយោងតាមគេហទំព័រ Brightside បានចុះផ្សាយថា រូបមន្តធម្មជាតិដែលផ្សំឡើងពីទឹកឃ្មុំ ស្ករស និងទឹកក្រូចពណ៌លឿង ត្រូវបានគេប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ ដោយសារតែវាមានប្រសិទ្ធភាពក្នុងការជួយថែបំប៉នស្បែកឲ្យសភ្លឺថ្លារ ហើយមិនបង្កផលប៉ះពាល់ដល់សុខភាពដូចផលិតផលគីមីមួយចំនួនឡើយ។

ធាតុផ្សំ៖

  • ទឹកឃ្មុំ ២ស្លាបព្រាបាយ
  • ទឹកក្រូចពណ៌លឿង ៣ស្លាបព្រាបាយ
  • ស្ករស ៣ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់ចូលទៅក្នុងកូនចានមួយ ឲ្យរលាយក្លាយទៅជាល្បាយ។
២.លាបនៅលើស្បែក ជាពិសេសត្រង់តំបន់ដែលអ្នកចង់ឲ្យស។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេល ២៥នាទី ទើបលាងសម្អាចជួយទឹកធម្មតា។
៤.សូមអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន៣ដង។

ប្រសិនបើអនុវត្តបានទៀងទាត់ ស្បែករបស់អ្នកនឹងចាប់ផ្តើមប្រែជាសស្អាតបន្តិចម្តងៗ បន្ទាប់ពីប្រើបានរយ:ពេល ២សប្តាហដំបូង៕

មតិយោបល់