ព័ត៌មានសុខភាព

អាហារ៧ប្រភេទ អាចជួយឲ្យអ្នកខ្លាំងផ្គាប់ចិត្តដៃគូបានយូរ

បញ្ហាខ្សោយផ្លូវភេទ គឺជាបញ្ហាមួយដែលកើតមានចំពោះមនុស្សជាច្រើននៅទូទាំងពិភពលោក ហើយបច្ចុប្បន្នក៏កំពុងតែមានការកើនឡើងផងដែរ។ ដោយសារតែបញ្ហាខ្សោយនេះហើយ ទើបធ្វើឲ្យមនុស្សប្រុសជាច្រើនមិនអាចបំពេញតម្រូវការដៃគូបានស្កប់ស្កល់ឡើយ ហើយភាគច្រើនមានប្រតិបត្តិការបានត្រឹមតែ ៣ទៅ៥នាទីប៉ុណ្ណោះ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាខ្សោយផ្លូវភេទអាចស្តារឡើងវិញបាន តាមរយ:ការទទួលទានអាហារ ៧ប្រភេទជាប្រចាំ។

ផ្លែប៊ឺរ
ផ្លែប៊ឺរ មានផ្ទុកអាស៊ីតហ្វូលិក វីតាមីនB6 និងប៉ូតាស្យូម ជាផ្នែកមួយដ៏សកម្មដែលអាចជួយបង្កើនថាមពល និងចំណង់ផ្លូវភេទចំពោះបុរស និងស្ត្រីផងដែរ។

ផ្លែចេក
សារធាតុចិញ្ចឹមនៅក្នុងផ្លែចេក អាចផ្តល់នូវថាមពល និងបង្កើនការផលិតអ័រម៉ូន testosterone ចំពោះបុរស។ អ័រម៉ូនភេទនេះហើយ ដែលអាចជួយឲ្យបុរសមានចំណង់ផ្លូវភេទខ្លាំង ប្រើការបានយូរដូចបំណង។

ផ្លែទទឹម
ផ្លែទទឹមសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ ដែលអាចជួយសម្រួលដល់លំហូរឈាម និងជួយបង្កើនសមត្ថភាពមិនឲ្យមានបញ្ហាទន់ខ្សោយ។

ស៊ុត
ស៊ុត មានផ្ទុកសមាសធាតុផ្សំម្យ៉ាងហៅថា Choline ដែលជាសមាសធាតុគីមីធម្មជាតិដ៏មានឥទ្ធិពលបំផុត ក្នុងការជួយបង្កើនចំណង់ផ្លូវភេទ។

ទឹកដូង
ទឹកដូងមានផ្ទុកសារធាតុរ៉ែស័ង្កសីខ្ពស់ ដែលអាចជួយថែរក្សាក្រពេញប្រូស្តាតឲ្យមានសុខភាពល្អ ហើយជួយបង្កើនឥទ្ធិពលផ្លូវភេទថែមទៀត។

សាច់
សាច់គោ និងសាច់ជ្រូក មានផ្ទុកអាស៊ីតអាមីណូកម្រិតខ្ពស់ ដែលអាចជួយបង្កើនចំណង់ផ្លូវភេទ មុខងារផ្លូវភេទ និងកម្រិតអ័រម៉ូន ចំពោះបុរសមានវ័យចំណាស់។

ដំឡូងជ្វា
ដំឡូងជ្វា ត្រូវបានគេទទួលស្គាល់ថា ជាអាហារមួយប្រភេទដែលមានផ្ទុកសារធាតុប៉ូតាស្យូមដ៏សម្បូរបែប។ សារធាតុប៉ូតាស្យូម នេះហើយ អាចជួយកាត់បន្ថយបញ្ហាងាប់លិង្គ និងបង្កើនថាមពលផ្លូវភេទឲ្យខ្លាំងជាងមុនផងដែរ៕

មតិយោបល់