ព័ត៌មានសុខភាព

ងាយៗ! បញ្ចាប់ជំងឺគ្រុនផ្តាសាយដោយមិនបាច់ប្រើថ្នាំ

ការ៉ុត ត្រូវបានគេទទួលស្គាល់ជាប្រភេទអាហារដ៏ល្អបំផុតសម្រាប់សុខភាពមនុស្សទូទៅ ព្រោះវាសម្បូរទៅដោយវីតាមីន B និងវីតាមីន C ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។

ក៏ប៉ុន្តែក្រៅពីប្រភពសាធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព ការ៉ុតក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមដូចជា ជំងឺក្អក ផ្តាសាយ និងគ្រុនផ្តាសាយផងដែរ។ ជាពិសេសនៅពេលដែលការ៉ុតផ្សំជាមួយនឹងក្រូចឆ្មារ និងទឹកឃ្មុំ គឺមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺប្រភេទនេះខ្លាំងបំផុត។

ធាតុផ្សំ៖

  • ការ៉ុតធំៗ ៥ទៅ ៦មើម
  • ទឹកឃ្មុំ ៤ទៅ៥ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មារ ១ផ្លែ

របៀបអនុវត្ត៖
១.ចិតសំបកការ៉ុតចេញ ហើយពុះជាបំណែកតូចៗយកទៅស្ងោររហូតទាល់តែទន់។
២.រួចស្រង់ចេញពីទឹកឲ្យត្រជាក់ ទើបកិនឲ្យម៉ត់ទៅជាល្បាយ។
៣.បន្ទាប់មកបន្ថែម ទឹកក្រូចឆ្មារ និងទឹកឃ្មុំចូល ហើយកូរឲ្យក្លាយទៅជាល្បាយសាច់មួយ។
៤.ផ្ទេរល្បាយនេះដាក់ចូលក្នុងកែវមួយ រួចទទួលទាន ៤ទៅ៥ស្លាបព្រា ជារៀងរាល់ថ្ងៃ រហូតទាល់តែជំងឺគ្រុនផ្តាសាយជាសះស្បើយទាំងស្រុង។

ក្រៅពីព្យាបាលបញ្ហាក្អក ជំងឺផ្តាសាយ និងគ្រុនផ្តាសាយ ល្បាលមួយនេះក៏អាចជួយព្យាបាលរលាកសន្លាក់សាច់ដុំ និងឆ្អឹងផងដែរ។ លើសពីនេះទៅទៀត វាជួយផ្តល់ថាមពលយ៉ាងក្រៃលែង ដោយសារតែវីតាមីន ព្រមទាំងសារធាតុរ៉ែដូចជាផូស្វ័រ និងប៉ូតាស្យូមដ៏សម្បូរបែប។

ចំណាំ៖ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកកំពុងតែប្រើថ្នាំបញ្ចុះទឹកនោម នោះភេសជ្ជ:មួយនេះមិនត្រូវបានណែនាំឲ្យប្រើប្រាស់ឡើយ៕

ប្រភព៖ boldsky

មតិយោបល់