ព័ត៌មានសុខភាព

ក្តាប់ដៃ៣០នាទី អាចដឹងថាអ្នកមានបញ្ហាស្ទះសរសៃឈាម ឬអត់!

សរសៃឈាម មានតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ចូនឈាម និងអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែប្រសិនបើសរសៃឈាមត្រូវបានរាំងស្ទះ រាងកាយទាំងមូលច្បាស់ជាមានបញ្ហាជាពុំខាន។

ភាគច្រើនអ្នកដែលប្រឈមនឹងបញ្ហាស្ទះសរសៃឈាមខ្លាំងជាងគេ គឺមនុស្សចាស់ ក៏ប៉ុន្តែឥឡូវនេះសូម្បីតែមនុស្សវ័យក្មេងក៏ជួបបញ្ហានេះដូចគ្នាដែរ។
ការរកឃើញរោគសញ្ញាដំបូងនៃបញ្ហាសរសៃឈាម គឺជារឿងដ៏សំខាន់បំផុតដែលអាចជួយឲ្យអ្នករួចផុតពីសេចក្តីស្លាប់។ ហេតុនេះហើយទើបអ្នកជំនាញបានធ្វើការបង្ហាញពីវិធីសាស្ត្រងាយៗ ដែលអាចអាចធ្វើតេស្តដោយខ្លួនឯងដឹងថា សរសៃឈាមមានសុខភាពល្អ ឬកំពុងតែចុះទន់ខ្សោយ។

របៀបធ្វើតេស្តបញ្ហាសរសៃឈាមដោយខ្លួនឯង៖
១.ដំបូងអ្នកត្រូវក្តាប់ដៃឲ្យណែនរយ:ពេល ៣០នាទី ទើបពន្លារមកវិញ។
២.បន្ទាប់មកអ្នកត្រូវសង្កេតមើលពណ៌លើបាតដៃ វានឹងឡើងពណ៌ក្រហម ឬអ្នកខ្លះមានពណ៌លឿង។
៣.នៅក្នុងរយ:ពេល៣វិនាទី ប្រសិនបើពណ៌រលាយបាត់ទៅវិញទាំងស្រុង បញ្ជាក់ថាសរសៃឈាមរបស់អ្នកមានសុខភាពល្អ។ មានន័យថា ឈាមរត់បានល្អ មិនស្ទះ និងមានស្ថេរភាពធម្មតា។
៤.ប្រសិនបើលើស៣វិនាទីហើយ ពណ៌នៅលើបាតដៃរបស់អ្នកមិនរលាយបាត់អស់ទៀត បញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាម ឬបញ្ហាផ្សេងៗទៀត។ មានន័យថា ឈាមរបស់អ្នកមិនអាចបែងចែកទៅសារពាង្គកាយបានស្រួលនោះទេ។
៥.ប្រសិនបើពណ៌នៅលើបាទដៃរបស់អ្នកមិនត្រលប់ទៅជាធម្មតាវិញក្នុងរយ:ពេល៥វិនាទី បង្ហាញថា ភាពបត់បែននៃសរសៃឈាមក្រហមដំណើរការមិនល្អ។
៦.ប្រសិនបើពណ៌នៅលើបាទដៃរបស់អ្នកមិនត្រលប់មកធម្មតាវិញក្នុងរយ:ពេល ១០នាទី មានន័យថា សរសៃឈាមរបស់អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពត្រូវប្រុងប្រយ័ត្នបំផុត៕

ប្រភព៖ soha

មតិយោបល់