Post News Media ព័ត៌មានសុខភាព ដឹងអត់! មនុស្...

ដឹងអត់! មនុស្សដែលពូកែខឹងក្រោធ ប្រឈមនឹងជំងឺ៧ប្រភេទ

ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗមិនចេះតែទទួលបានភាពសប្បាយរីករាយរហូតនោះទេ ជួនកាលអាចជួបរឿងស្មុគស្មាញមួយចំនួនដែលបណ្តោលឲ្យមានអារម្មណ៍មួរម៉ៅ ឬផ្ទុះកំហឹងភ្លាមៗក៏មានដែរ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា កំហឹង មិនត្រឹមតែធ្វើឲ្យអ្នកហ៊ានធ្វើអ្វីគ្រប់យ៉ាងនោះទេ ថែមទាំងអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាពថែមទៀត។

ក្រុមអ្នកជំនាញបាននិយាយថា កំហឹងអាចបង្កឲ្យកើតជំងឺក្រពេញអង់ដូគ្រីន (endocrine) ដែលធ្វើឲ្យប៉ះពាល់ដល់មុខងារធម្មតានៃកោសិការប្រព័ន្ធភាពស៊ាំ កាត់បន្ថយភាពស៊ាំ ហើយទីបំផុតអាចកើតមានជំងឺផ្សេងៗ។ ខាងក្រោមនេះ គឺជាជំងឺ៧ប្រភេទដែលបង្កឡើងដោយសារតែកំហឹង៖

១.បង្កើតស្នាមជ្រីវជ្រួញនៅលើស្បែក
នៅពេលដែលអ្នកខឹង ឈាមនៅក្នុងខួរក្បាលនឹងបង្កើនជាតិពុល ធ្វើឲ្យមានការរលាកនៅជុំវិញឬសសក់ ឬរន្ធរោម ហើយទីបំផុតរន្ធរោមនឹងវិវត្តកាន់តែធំឡើងៗ ហើយស្បែកមានស្នាមជ្រីវជ្រួញថែមទៀត។

២.កើតជំងឺក្រពេញទីរ៉ូអ៊ីត
ការខឹងនឹងធ្វើឲ្យមជ្ឈមណ្ឌល់ត្រួតពិនិត្យប្រព័ន្ធ អង់ដូគ្រីន ជួបនូវបញ្ហា។ នៅពេលដែលប្រព័ន្ធអង់ដូគ្រីនមានបញ្ហា អ័រម៉ូនទីរ៉ូអ៊ីតនឹងកើនឡើងហួសកម្រិត ដែលនាំឲ្យកើតមានជំងឺក្រពេញទីរ៉ូអ៊ីត។

៣.ខួរក្បាលឆាប់ចាស់
នៅពេលដែលអ្នកកាន់តែខឹង សរសៃឈាមក្នុងខួរក្បាលនឹងទទួលរងនូវសម្ពាធកាន់តែខ្លាំងដែរ ហើយឈាមនៅក្នុងខួរក្បាលបង្កើនជាតិពុលកាន់តែច្រើន ដែលធ្វើឲ្យដំណើរការខួរក្បាលវិវត្តទៅរកភាពចាស់លឿនបំផុត។

៤.ដំបៅក្រពះ
កំហឹង អាចបណ្តោលឲ្យអ្នកមានអារម្មណ៍ក្រៀមក្រំ ដែលអាចនាំឲ្យប៉ះពាល់ដល់សរសៃឈាមបេះដូង និងកាត់បន្ថយលំហូរឈាមទៅកាន់ក្រពះពោះវៀន។ ប្រសិនបើអ្នកឧស្សាហ៍ខឹងញឹកញាប់ជំងឺដំបៅក្រពះ នឹងកើតមានឡើងជាមិនខាន។

៥.បំផ្លាញប្រព័ន្ធភាពស៊ាំ
នៅពេលដែលអ្នកខឹង ខួរក្បាលបញ្ចូនសារទៅកាន់រាងកាយថា វាផលិតអ័រម៉ូន cortisol ដែលអាចប្រែក្លាយទៅជាកូឡេស្តេរ៉ុល។ ប្រសិនបើអ័រម៉ូននេះប្រមូលផ្តុំច្រើនពេកនៅក្នុងខ្លួន វានឹងរំខានដល់សកម្មភាពរបស់កោសិកាភាពស៊ាំ។

៦.ភាពមិនប្រក្រតីនៃការមករដូវ
កំហឹង និងជំងឺធ្លាក់ទឹកចិត្ត អាចនាំឲ្យការមករដូវរបស់ស្ត្រីដំណើរការមិនទៀងទាត់ ខុសប្រក្រតី បរិមាណឈាមថយចុះ ឈាមប្រែជាពណ៌ខ្មៅ ឬបញ្ហាផ្សេងៗទៀត សូម្បីតែជំងឺរាំងរដូវ។

៧.ខូចរូបរាងសុដន់
ការខឹង អាចបណ្តោលឲ្យមានអាការមិនស្រួលចំពោះថ្លើម ស្ថេរភាពនៃខ្យល់ដង្ហើមចេញចូល ឈាមមិនហូរ សុដន់ធ្លាក់យារ និងជំងឺដទៃទៀត។

ហេតុដូច្នេះ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ នឹងព្យាយាមរំងាប់អារម្មណ៍នៅពេលមានរឿងមិនល្អនៅក្នុងចិត្ត៕

ប្រភព៖ soha

Loading...