Post News Media ព័ត៌មានសុខភាព មនុស្សដែលប្រក...

មនុស្សដែលប្រកបរបរ៤ប្រភេទ ប្រឈមនឹងហានិភ័យនៃជំងឺមហារីកសួតកម្រិតខ្ពស់

មហារីកសួត ត្រូវបានគេចាត់ទុកជាជំងឺឈានមុខគេនៅក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលបណ្តោលឲ្យមនុស្សស្លាប់ជារៀងរាល់ឆ្នាំ។ ក្រុមអ្នកជំនាញបានណែនាំថា ប្រសិនបើការពិនិត្យឃើញរោគសញ្ញាដំបូង អាចព្យាបាលជាសះស្បើយទាំងស្រុងមានសង្ឈឹមច្រើន ប៉ុន្តែប្រសិនបើអ្នកពិនិត្យឃើញយឺតពេលវិញច្បាស់ជាប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតកម្រិតខ្ពស់។

ភាគច្រើនគ្រប់គ្នាដឹងថា ជំងឺមហារីកសួតបង្កឡើងដោយសារតែការជក់បារី ក៏ប៉ុន្តែមិនមែនមានតែមួយករណីនេះទេ នៅមានករណីមួយចំនួនទៀតដែលអ្នកពុំធ្លាប់ដឹង។ ខាងក្រោមនេះ គឺជាមនុស្ស៤ក្រុម ដែលងាយនឹងប្រឈមជំងឺមហារីកសួតខ្លាំងជាងគេ៖

ចុងភៅ
អ្នកដែលធ្វើការនៅក្នុងផ្ទះបាយភាគច្រើនមានខ្យល់ចេញចូលតិចតួច មានឧស្ម័នហ្គាសច្រើន មានផ្សែងច្រើន និងសារធាតុដែលបង្កគ្រោះថ្នាក់ផ្សេងទៀត។ នៅពេលចម្អិនអាហារ អ្នកនឹងស្រូបយកសារធាតុពុលទាំងអស់នោះ ហើយយូរៗទៅអាចនាំឲ្យកើតជំងឺមហារីកសួត។ តាមការស្រាវជ្រាវបានបានបង្ហាញថា ការចម្អិនអាហារក្នុងផ្ទះបាយ ១ម៉ោង គឺស្មើនឹងការជក់បារីមួយកំណាត់ដើម។

គ្រូបង្រៀន
សម្រាប់គ្រូដែលប្រើប្រាស់ដីស សរសេរនៅលើក្តារខៀន អាចប៉ះពាល់ជាប្រចាំថ្ងៃទៅនឹងកម្ចេចធូលីខ្ពស់ណាស់។ នៅពេលដែលអ្នកស្រូបយកកម្ទេសធូលីទាំងនេះ វានឹងកកុញនៅក្នុងបំពង់ផ្លូវដង្ហើម ព្រមទាំងសួត ដែលបណ្តោយឲ្យស្ទះ។ មិនយូរមិនឆាប់ អ្នកនឹងកើតមានបញ្ហាសួតដោយមិនដឹងខ្លួនឡើយ។

ប៉ូលិសចរាចរណ៍
ការងាររបស់ប៉ូលិសចរាចរណ៍ គឺត្រូវឈរនៅលើដងផ្លូវរាល់ថ្ងៃ ហើយត្រូវស្រូបយកធូលីដីច្រើន រួមទាំងផ្សែងយានយន្តផងដែរ។ សារធាតុពុលដែលភាយចេញពីផ្សែងយានយន្តនេះហើយ ដែលបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់សុខភាព ជាពិសេសជំងឺមហារីកតែម្តង។

កម្មកររោងចក្រគីមី
បរិយាកាសនៅក្នុងរោងចក្រគីមី គឺមានភាពកខ្វក់ខ្លាំងណាស់ ដោយសារតែសារធាតុពុល។ នៅពេលដែលអ្នកស្រូបយកខ្យលពុលទាំងនោះ វនឹងបញ្ចូនទៅកាន់សួតដែលបណ្តោលឲ្យមានបញ្ហាផ្លូវដង្ហើម ហើយបើអូសបន្លាយពេលយូតអ្នកនឹងកើតបញ្ហាសួត។

ហេតុនេះហើយ ក្រុមគ្រូពេទ្យបានផ្តល់ដំបូលន្មានឲ្យអ្នកដែលប្រកបរបរទាំងប៉ុន្មាននៅខាងលើនេះ ទៅពិនិត្យសុខភាពជាប្រចាំ ជាពិសេសសួត ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកសួត៕

ប្រភព៖ soha

Loading...