Post News Media ព័ត៌មានសុខភាព ជំងឺមហារីក៥ប្...

ជំងឺមហារីក៥ប្រភេទ កើតឡើងដោយសារតែទម្លាប់នៃការទទួលទាន

មហារីក គឺជាជំងឺដ៏កាចសាហាវបំផុត ដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ ក្រៅពីកត្តាហ្សែន និងកត្តាបរិស្ថាន ទម្លាប់នៃការទទួលទានអាហារក៏ជាមូលហេតុចម្បង ដែលបណ្តោលឲ្យមនុស្សជាច្រើនកើតមានជំងឺមហារីកផងដែរ។ ខាងក្រោមនេះ គឺជាទម្លាប់នៃការទទួលទានអាហារមួយចំនួន ដែលបណ្តោលឲ្យកើតជំងឺមហារីក៖

១.អាហារប្រៃ និងអាហារពោរពេញទៅដោយផ្សែង កើតជំងឺមហារីកក្រពះ
មនុស្សជាច្រើនដែលកើតជំងឺក្រពះ គឺបណ្តោលមកពីទម្លាប់ការញ៉ាំមិនល្អ។ ឧទារណ៍ ការទទួលទានអាហារប្រៃពេក អាហារកែច្នៃ ឬអាហារពោរពេញទៅដោយផ្សែងជាដើម។

អាហារដែលមានជាតិប្រៃពេក អាចបំផ្លាញ់ស្រទាន់នៃក្រពះធ្វើឲ្យក្រពះត្រូវវាយប្រហាដោយកោសិកាមហារីក។ ជាពិសេសអាហារកែច្នៃ និងអាហាររុំព័ទ្ធទៅដោយផ្សែងភ្លើង មានជាតិនីទ្រិច (nitrite) ច្រើន ដែលអាចបង្កឲ្យមានជំងឺមហារីកក្រពះ។

២.ការជក់បារី កើតជំងឺមហារីកសួត
អ្នកណាៗក៏ដឹងដែរថា ការជក់បារីអាចប៉ះពាល់ដល់សុខភាព ហើយវាក៏ជាមូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីកសួតផងដែរ។ ប៉ុន្តែមនុស្សមួយចំនួននៅតែបំពានទៀត បើទោះបីជាមានការផ្សព្វផ្សាយច្រើនយ៉ាងណាក៏ដោយ។

អ្នកត្រូវចាំថា ការជក់បារីអាចបណ្តោលឲ្យអ្នកប្រឈមនឹងជំងឺមហារីកសួតខ្ពស់ជាងអ្នកមិនជក់រហូតដល់ទៅ ២០ដង។

៣.ញ៉ាំអាហារក្តៅ កើតជំងឺមហារីកបំពង់រំលាយអាហារ
មនុស្សភាគច្រើនតែងតែចូលចិត្តទទួលទានអាហារក្តៅ ព្រោះយល់ថាមានរសជាតិឆ្ងាញ់ ខុសពីអាហារត្រជាក់។ ក៏ប៉ុន្តែ ទង្វើបែបនេះត្រូវបានគេចាត់ទុកជាទម្លាប់អាក្រក់មួយដែលបណ្តោលឲ្យប៉ះពាល់ដល់ធ្មេញ និងបំពង់រំលាយអាហារ ហើយប្រសិនបើអ្នកទទួលទានអាហារក្តៅជាញឹកញាប់អាចបង្កឲ្យកើតជំងឺមហារីក។

យកល្អដើម្បីកុំឲ្យមានផលអវិជ្ជមាន អ្នកគួរតែទទួលទានអាហារដែលមានសីតុណ្ហភាពចាប់ពី ១០ទៅ ៤០អង្សាសេ។

៤.អាហារកែច្នៃ កើតជំងឺមហារីកបំពង់ក
ប្រភេទអាហារកែច្នៃ មានផ្ទុកជាតិសារធាតុ Nitrosamine ដែលត្រូវបានគេចាត់ទុកជាភ្នាក់ងារបង្កជំងឺមហារីកលឿនបំផុត។ អាហារកែច្នៃត្រូវបានរាប់បញ្ចូលទាំងត្រីប្រឡាក់ ត្រីងៀត សាច់ក្រក់ ត្រសក់ត្រាំ និងគីមឈី ជាដើម។

ដូច្នេះហើយ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់ក អ្នកគួរតែកាត់បន្ថយការទទួលទានអាហារប្រភេទនេះ។

៥.គ្រឿងស្រវឹង កើតជំងឺមហារីកថ្លើម
គ្រឿងស្រវឹង គឺជាភេសជ្ជ:មួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សសម័យនេះ។ ក៏ប៉ុន្តែ ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចបណ្តោលឲ្យប៉ះពាល់ដល់មុខងារនៃថ្លើម រលាកថ្លើម ខ្លាញ់ក្នុងថ្លើម និងជំងឺក្រិនថ្លើម។ ជំងឺក្រិនថ្លើមហើយ ដែលជាមូលហេតុទូទៅបំផុតនៃជំងឺមហារីកថ្លើម៕

ប្រភព៖ soha

Loading...