Post News Media ព័ត៌មានសុខភាព ទោះមុនសាច់ កើ...

ទោះមុនសាច់ កើតពេញច្រមុះ ចង្ការ ឬចិញ្ចីម កុំភ័យឱសថ២មុខនេះជួយបាន

មុនសាច់ គឺជាដុំពកតូចៗដែលតែងតែលេចឡើងនៅលើតំបន់ថ្ងាស ចង្ការ និងចម្រុះ។ មុនប្រភេទនេះ កើតឡើងនៅពេលដែលរន្ធញើសត្រូវបានកស្ទះទៅដោយកោសិកាងាប់ៗ ជាតិពុល ភាពកខ្វក់ទៅដោយធូលីដី និងជាតិខ្លាញ់ជាដើម។

ថ្វីត្បិតតែមុនប្រភេទនេះមិនបង្កឲ្យមានភាពឈឺចាប់ ឬធ្វើទុក្ខទោសអ្វីដល់សុខភាពក៏ដោយ ប៉ុន្តែវាអាចបណ្តោលឲ្យស្បែកមុខមានភាពគគ្រើមអាក្រក់មើលខ្លាំងណាស់។ នេះហើយជាមូលហេតុដែលបណ្តោលឲ្យសុភាពនារី សុភាពបុរសមួយចំនួន ខំស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីកម្ចាត់។ ប៉ុន្តែសំណាងល្អ មុនសាច់ មិនពិបាកក្នុងការកម្ចាត់នោះឡើយ អ្នកគ្រាន់តែអនុវត្តវិធីងាយៗទាំង ២យ៉ាងនេះ ផ្ទៃមុខនឹងប្រែមកជាស្រស់ស្អាតដូចដើម។

ម្សៅសូដា (Baking Soda)
១.គ្រាន់តែលាយម្សៅសូដាកន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹកមួយស្លាបព្រាកាហ្វេ។
២.បន្ទាប់មកលាបនៅលើតំបន់ដែលរងនូវផលប៉ះពាល់ថ្នមៗ។
៣.ទុករហូតដល់ស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.សូមព្យាយាមអនុវត្តយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍។

ក្រូចឆ្មារ
១.ហាន់យកក្រូចឆ្មារមួយចំណិត រួចបន្តក់ទឹកឃ្មុំ ៤ទៅ៥ដំណក់ពីលើ។
២.ជូតសម្អាតត្រង់កន្លែងដែលកើតមុន មិនថាថ្ងាស់ ចង្ការ ឬច្រមុះឡើយ។
៣.មួយស្របក់ក្រោមមក ទើបលាងសម្អាតដោយប្រើទឹកត្រជាក់ធម្មតា។
៤.សូមអនុវត្តមួយថ្ងៃម្តងជារៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានផល។

ក្នុងចំណោមវិធីសាស្ត្របែបធម្មជាតិទាំងពីរយ៉ាងនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ប៉ុន្តែគួរប្រើប្រាស់មុនពេលចូលគេង ដើម្បីជៀសវាងត្រូវនឹងពន្លឺព្រះអាទិត្យ៕

ប្រភព៖ boldsky

Loading...