ព័ត៌មានសុខភាព

កុំចេះតែហ៊ាន! ជួយខ្លួនឯងញឹកញាប់ពេក អាចបង្កគ្រោះថ្នាក់

ការជួយដោះទុក្ខសត្វខ្លួនឯង គឺជាបាតុភូតនៃការរំញោចដោយប្រើដៃ ឬឧបករណ៍ដើម្បីឈានទៅដល់ចំណុចកំពូល និងមានភាពរីករាយខាងផ្លូវភេទ។ ការជួយខ្លួនឯងបានការកើនឡើងចំពោះបុរសភាគច្រើនដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ។ ព្រោះនៅវ័យនេះអ័រម៉ូន testosterone ដែលជាអ្នកគ្រប់គ្រងចំណង់ផ្លូវភេទមានការកើនឡើង ដែលជំរុញឲ្យមានការចង់ឡើងឋានសួគ៌។

ការជួយខ្លួនឯងម្តងម្កាល មិនមែនជារឿងអាក្រក់នោះទេ ព្រោះវាអាចជួយបំបាត់អារម្មណ៍ធុញថប់ ភាពស្ត្រេសនៅក្នុងខួរក្បាល អាចជួយពន្លឿនដល់សកម្មភាពនៃសរសៃឈាមបេះដូង បង្កើនការដកដង្ហើម និងបង្កើនការរំលាយអាហារផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកជួយខ្លួនឯងញឹកញាប់ពេកពិតជាមិនល្អឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល។

ប៉ះពាល់ដល់សមត្ថភាពក្នុងការឡើងគ្រែ និងមានកូន៖
ការជួយខ្លួនឯងញឹកញាប់ពេក ឬជារៀងរាល់ថ្ងៃ អាចបណ្តោលឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការឡើងគ្រែរបស់អ្នកដូចជា អាអូនតូចឆាប់បញ្ចេញពិស ភាពមិនប្រក្រតីនៃការឡើងរឹងនៃអាអូនតូច គុណភាពនៃការយកកូនមានភាពចុះខ្សោយ។

បើយោងតាមអ្នកជំនាញបានបង្ហាញថា ការជួយខ្លួនឯងលើសកម្រិត ធ្វើឲ្យមជ្ឈមណ្ឌលសរសៃប្រសាទស្ថិតនៅក្នុងស្ថានភាពរំភើបហួសហេតុ ដែលរារាំងដល់អារម្មណ៍ចង់ឡើងគ្រែ។ សរីរាង្គផ្លូវភេទ តម្រូវឲ្យមានការជម្រុញតិចតួចក៏អាចបណ្តោលឲ្យព្រោះពិសបានដែរ។

លើសពីនេះទៅទៀត ការជួយខ្លួនឯងញឹកញាប់ពេក អាចបណ្តោលឲ្យបាត់បង់មេជីវិតឈ្មោលជិតពាក់កណ្តោល ហើយបើធ្ងន់ធ្ងរអាអូនតូចអាងាប់បាន។

ប៉ះពាល់ដល់ខួរក្បាល៖
នៅពេលដែលអារម្មណ៍ពុះកញ្ជ្រាលកើតឡើងច្រើនដងជារៀងរាល់ថ្ងៃ បុរសអាចមានបញ្ហាស្ត្រេស គេមិនលក់ កើតជំងឺធ្លាក់ទឹកចិត្ត ឬឆាប់ខឹង។
លើសពីនេះទៅទៀត វាអាចរំខានដល់ដំណើរការនៃប្រព័ន្ធប្រសាទណ្តោលនៃខួរក្បាល មុខងារនៃខួរក្បាលចុះទន់ខ្សោយ និងបាត់បង់ការចង់ចាំផងដែរ។

កើតជំងឺតម្រងនោម និងក្រពេញប្រូស្តាត៖
ទន្ទឹមនឹងភាពសប្បាយរីករាយជាមួយនឹងការជួយខ្លួនឯង បាក់តេរីក៏អាចរីករាលដាលទៅកាន់ប្រដាប់បន្តពូជ ដែលនាំឲ្យខ្សោយ ឬខូចមុខងារតម្រងនោម កើតជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ និងខ្សោយមុខងារអាអូនតូច។

ដូច្នេះអ្នកគួរតែកាត់បន្ថយការជួយខ្លួនឯងញឹកញាប់ពេក ព្រោះវាអាចនាំឲ្យមានហានិភ័យដល់តម្រងនោម និងក្រពេញប្រូស្តាត៕

ប្រភព៖ soha

មតិយោបល់