ព័ត៌មានសុខភាព

កុំខឹងបើគ្រូពេទ្យមិនងូតទឹកឲ្យកូនអ្នកពេលកើតមកភ្លាម ព្រោះ…

មានឪពុកម្តាយមួយចំនួនមិនពេញចិត្តឡើយ នៅពេលដែលគ្រូពេទ្យមិនបានធ្វើការងូតទឹកឲ្យកូនរបស់ខ្លួនក្រោយពេលកើតមកភ្លាម។ ជាការពិតណាស់ពេលដែលកើតមកភ្លាមកូនរបស់អ្នកនឹងពោរពេញទៅដោយជាតិរំអិលគួរឲ្យខ្ពើម ហើយអាក្រក់មើលខ្លាំងណាស់។ ប៉ុន្តែសារធាតុទាំងនេះត្រូវបានគេឲ្យឈ្មោះថា vernix ឬ vernix caseosa គឺជាស្រទាប់ការពារ ហើយអាចជួយដល់ទារកទៅវិញទេ។

Vernix គឺជាសារធាតុពណ៌ស ឬក្រហម ដែលត្រូវបានកត់សម្គាល់ឃើញនៅលើស្បែករបស់ទារកភ្លាមៗ បន្ទាប់ពីកើតមក។ នេះគឺជាស្រទាប់ការពារមួយដែលបានបង្កើតឡើងតាំងពីទារកចាប់កំណើតនៅក្នុងស្បូនមកម្ល៉េះ។

ស្រទាប់នេះហាក់ដូចជាកខ្វក់ខ្លាំង ហើយជាទូទៅគិលានុប្បដ្ឋាយិកា និងបុគ្គលិកមន្ទីរពេទ្យមួយចំនួនតែងតែជូត ឬលាងសម្អាតចេញមុនពេលប្រគល់ឲ្យឪពុកម្តាយ។ ការស្រាវជ្រាវបានបង្ហាញថា ស្រទាប់នេះមិនគួរលាងសម្អាតចេញនោះទេ ព្រោះវាអាចជួយការពារស្បែកទារកមិនឲ្យរងគ្រោះពីបរិយាកាសថ្មីបន្ទាប់ពីកើតមកភ្លាម។

ប្រសិបើស្រទាប់នេះទុកនៅលើស្បែកទារក វាអាចជួយឲ្យស្បែកទារកស្រូបយកសារធាតុចិញ្ចឹម និងគុណសម្បត្តិទាំងអស់ដោយផ្តល់ដោយស្រទាប់ Vernix ។
Vernix ត្រូវបានបង្កើតឡើងដោយជាតិទឹកប្រមាណជា ៨០ភាគរយ រួមជាមួយនឹងខ្លាញ់លីពីត ប្រូតេអ៊ីន ព្រមទាំងសារធាតុប្រឆាំងនឹងបាក់តេរីផងដែរ។ អ្វីដែលកាន់តែពិសេសនោះ Vernix ផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ម្តាយ និងកូនដូចជា៖

  • ជួយពង្រឹងប្រព័ន្ធភាពស៊ាំទារកប្រឆាំងនឹងជំងឺផ្សេងៗ
  • ជួយបង្កើតបាក់តេរីល្អនៅក្នុងពោះវៀន
  • ជួយការពារ និងជំរុញដល់ការលូតលាស់នៃស្បែកទារក
  • ជាប្រេងរំអិល ធ្វើឲ្យអ្នកម្តាយសម្រាលកូនមកស្រួល
  • ជួយរក្សាស្បែករបស់ទារកឲ្យមានសំណើមជានិច្ច
  • ផ្តល់ប្រូតេអ៊ីនដល់ទារក ស្រដៀងទៅនឹងទឹកដោះម្តាយដែរ
  • ជួយគ្រប់គ្រងសីតុណ្ហភាពទារកឲ្យមានស្ថិរភាព ដូចការដាក់ទារកនៅលើតទ្រូងម្តាយ
  • ជួយប្រឆាំងនឹងបាក់តេរី ព្រមទាំងការឆ្លងមេរោគក្នុងអំឡុងពេលសម្រាលកូន
  • ជួយជំរុញដល់ការព្យាបាលមុខរបួសក្រោយពេលសម្រាលឲ្យឆាប់ជាសះស្បើយ…។

តើពេលណាទៅទើបគួរងូតទឹកឲ្យទារក?
ពេលវេលាដែលល្អបំផុតសម្រាប់ការងូតទឹកសម្អាតឲ្យទារក គឺរយ:ពេល ៦ទៅ៧ថ្ងៃ បន្ទាប់ពីរាងកាយទារកស្រូបយកសារធាតុ vernix អស់ទាំងស្រុង។

ប៉ុន្តែប្រសិនបើអ្នកចង់ងូតទឹកឲ្យទារក ត្រូវរងចាំរយ:ពេល ២៤ម៉ោងសិន ព្រោះឡុងពេលនេះសារធាតុ vernix ត្រូវបានស្រូបយកច្រើនបំផុត។ ទោះជាយ៉ាងណា ពេលងូតទឹកដំបូងកុំប្រើសាប៊ូឲ្យសោះ គឺគ្រាន់តែលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗបានហើយ៕

ប្រភព៖ boldsky

មតិយោបល់