ព័ត៌មានសុខភាព

ម៉ោង៣រសៀល ជាពេលវេលាដ៏ល្អសម្រាប់ការឡើងឋានសួគ៌

មនុស្សភាគច្រើនចូលចិត្តឡើងឋានសួគ៌នៅពេលរាត្រី ព្រោះវាជាពេលវេលាសម្រាកពីការងារទាំងអស់ ហើយមានភាពស្ងាត់ស្រួលថែមទៀត។ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ម៉ោង៣រសៀល គឺជាពេលវេលាដែលកម្រិតអ័រម៉ូនទាំងបុរស និងស្ត្រីឈានដល់កម្រិតខ្ពស់បំផុត ហើយរាងកាយក៏ត្រៀមខ្លួនរួចរាល់ក្នុងការឡើងប្រតិបត្តិការដែរ។ ស្របពេលនេះរាងកាយរបស់ស្ត្រីនឹងផលិតអ័រម៉ូន cortisol ខ្ពស់បំផុតដែលអាចជួយជំរុញឲ្យពួកគេមានអារម្មណ៍ និងភាពស្វាហាប់។

ចំពោះបុរស កម្រិតអ័រម៉ូន estrogen ក៏កើនឡើងផងដែរ ដែលធ្វើឲ្យពួកគេមានចំណង់ចង់ឡើងឋានសួគ៌។ ដូច្នេះ ប្រសិនបើអ្នកចង់មានគម្រោងចង់បានកូន គួរតែឡើងឋានសួគ៌នៅម៉ោង៣រសៀល ទើបឆាប់សម្រេចបានផលដូចបំណង។

អ្នកឯកទេសខាងអ័រម៉ូន Alisa Vitti បាននិយាយថា ម៉ោង៣រសៀល គឺជាពេលវេលាដ៏ល្អមួយដើម្បីឈានទៅដល់ចំណុចកំពូលសម្រាប់គូស្នេហ៍គ្រប់រូប។ លើសពីនេះទៅទៀត អ្នកជំនាញបានបន្ថែមទៀតថា ខណ:ដែលកំពុងគេង រាងកាយបុរសបង្កើតអ័រម៉ូន testosterone ដែលជាអ័រម៉ូនសំខាន់សម្រាប់ការរំញោចផ្លូវភេទ និងការធ្វើលំហាត់ប្រាណរបស់មេជីវិតឈ្មោល។ ការកើនឡើងនៃអ័រម៉ូននេះ ក៏កើតមាននៅពាក់កណ្តោលអាធ្រាត និងពេលព្រឹកព្រលឹម (ម៉ោង៣ទៅ៥ព្រឹក) មានន័យថា នេះក៏ជាពេលវេលាដ៏ល្អសម្រាប់បុរសក្នុងការរួមភេទដែរ។

ចំពោះស្ត្រី ពេលដែលល្អបំផុតបន្ទាប់ពីការមករដូវប្រហែលជា ១០ទៅ ១៤ថ្ងៃ។ ព្រោះដំណាក់កាលនេះ បរិមាណនៃអ័រម៉ូន estrogen និង testosterone នៅក្នុងរាងកាយកំពុងតែកើនឡើង ដែលបណ្តោលឲ្យបំណងប្រាថ្នាកើនឡើងខ្ពស់ជាងពេលធម្មតា។

ចំណែកឯពេលវេលាដែលធ្វើឲ្យមនុស្សស្រីងាយនឹងមានចំណង់ គឺប្រហែលជាម៉ោង ៣រសៀល។ ពេលនេះអ័រម៉ូន cortisol បានជំរុញឲ្យមនុស្សស្រីមានអារម្មណ៍ និងសម្បូរថាមពច្រើន។ ដូច្នេះ រាងកាយរបស់ស្ត្រីនឹងជួបជាមួយនឹងជីវិតផ្លូវភេទដ៏ល្អបំផុត ដូចអ្វីដែលប៉ងប្រាថ្នា៕

ប្រភព៖ soha & Daily Mail

មតិយោបល់