ព័ត៌មានសុខភាព

មានធាតុផ្សំ៣មុខនេះនៅក្នុងដៃ ទោះផ្ទៃមុខឡើងជាតិខ្លាញ់ច្រើនយ៉ាងណាក៏កម្ចាត់អស់ដែរ

ស្បែកមុខឡើងជាតិខ្លាញ់មិនត្រឹមតែធ្វើឲ្យបាត់បង់នូវភាពទាក់ទាញប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកត្រូវប្រឈមនឹងការកើតមុន ព្រមទាំងមានប្រហោងរន្ធញើសធំៗថែមទៀត។ ដូច្នេះហើយ ដើម្បីការពារកុំឲ្យផ្ទៃមុខមានបញ្ហាកាន់តែយ៉ាប់យឺន អ្នកគួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។

តើមានវិធីអ្វីដែលអាចព្យាបាលមុខឡើងជាតិខ្លាញ់ឲ្យត្រឡប់មកស្រស់ស្អាតវិញបាន? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា វិធីមិនមែនអត់នោះទេ អ្នគ្រាន់តែប្រើប្រាស់ធាតុផ្សំងាយៗប៉ុណ្ណោះ ក៏អាចដោះស្រាយបានដែរ។

ធាតុផ្សំ៖

  • ម្នាស់កិនទៅជាល្បាយ ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំង៣មុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
២.ចាប់លាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ ហើយធ្វើការម៉ាស្សាថ្នមៗ។
៣.រងចាំងរយ:ពេល ១៥នាទី ទើបលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ។
៤.អ្នកត្រូវអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន២ដង។

អនុវត្តរូបមន្តមួយនេះជាប្រចាំស្បែកធ្លាប់តែឡើងជាតិខ្លាញ់ នឹងប្រែជាស្រស់ស្អាតគួរឲ្យស្ទាប់អង្អែលបំផុត៕

ប្រភព៖ boldsky

មតិយោបល់