ព័ត៌មានសុខភាព

៣ហេតុផល ដែលធ្វើឲ្យអ្នកម្តាយថ្មោងថ្មីឈឺចុងសុដន់ នៅពេលបំបៅដោះកូន

ទំរ៉ាំតែអាចបង្កើតកូនមួយបានស្ត្រីត្រូវអត់ទ្រាំ និងឆ្លងកាត់ឧបសគ្គដ៏មានគ្រោះថ្នាក់ជាច្រើននៅក្នុងអំឡុងពេល៩ខែពេញ។ ក៏ប៉ុន្តែក្រោយពេលសម្រាលកូនហើយឧបសគ្គគឺនៅមិនទាន់អស់នោះទេ ព្រោះអ្នកម្តាយត្រូវជួបបញ្ហាមួយជាច្រើនទៀតក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន។ នៅក្នុងចំណោមបញ្ហាទាំងអស់នោះ មានបញ្ហាមួយដែលអ្នកម្តាយថ្មោងថ្មីភាគច្រើនតែងតែជួបប្រទះ គឺការឈឺចាប់ចុងសុដន់នៅពេលបំបៅដោះកូន។ តើមូលហេតុអ្វីដែលបណ្តោលឲ្យអ្នកម្តាយមានការឈឺចុងសុដន់នៅពេលបំបៅដោះកូន? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា មូលហេតុធំៗដែលបណ្តោលឲ្យអ្នកម្តាយឈឺចាប់ចុងសុដន់ពេលបំបៅដោះកូនមាន៣យ៉ាង។

១.ទារកបៅដោះមិនបានត្រឹមត្រូវ
ទារកដែលទើបនឹងកើតមកត្រូវចំណាយពេលខ្លះដើម្បីរៀនជញ្ជក់យកទឹកដោះ មិនមែនកើតមកភ្លាមចេះជញ្ជក់បានត្រឹមត្រូវភ្លាមនោះទេ។ ដូចគ្នានេះផងដែរ ឥទ្ធិពលនៃការជញ្ជក់របស់ពួកគេអាចដាក់សម្ពាធខ្លាំងទៅលើចុងសុដន់ ដែលធ្វើឲ្យមានការឈឺចាប់កើតមានឡើង។

២.ការទទួលទានអាហារមិនទៀងទាត់
ទម្លាប់នៃទទួលទានអាហារមិនទៀងទាត់របស់អ្នកម្តាយធ្វើឲ្យការផលិតទឹកដោះលើសកម្រិត ហើយការមិនបានឲ្យទារកបៅញឹកញាប់ទៀតនោះ ធ្វើឲ្យសុដន់តឹងណែនកាន់តែខ្លាំង។ ចំណុចនេះ មិនត្រឹមតែសុដន់សុដន់នោះទេដែលមានការឈឺចាប់ សូម្បីតែសុដន់ទាំងមូលក៏មានការឈឺចាប់ស្ទើរតែចង់ផ្ទុះដែរ។

៣.ភាពស្ងួត និងការប្រែប្រួលសីតុណ្ហភាព
ក្នុងអំឡុងពេលបំបៅដោះកូនចុងសុដន់អាចមានភាពក្តៅ និងចុះត្រជាក់លឿននៅពេលទារកឈប់បៅភ្លាម។ នេះជាមូលហេតុដែលបណ្តោលឲ្យជាតិសំណើមត្រូវភាយចេញពីចុងសុដន់ ដែលអាចធ្វើឲ្យមានភាពស្ងួត និងប្រេះហូរឈាមកើតឡើង។ ករណីបែបនេះកើតឡើងត្រឹមតែរយ:ពេលពីរបីថ្ងៃប៉ុណ្ណោះ ហើយអ្នកម្តាយខ្លះអាចមានការឈឺចាប់ខ្លាំង៕

ប្រភព៖ boldsky

មតិយោបល់