ព័ត៌មានសុខភាព

កង្វះវីតាមីនមួយនេះ អាចធ្វើឲ្យអវយវៈទារកលូតលាស់មិនប្រក្រតី!

វីតាមីន K ត្រូវបានគេចាត់ទុកជាសារធាតុចិញ្ចឹមដែលមានសារសំខាន់បំផុតក្នុងការទប់ស្តាប់បញ្ហាហូរឈាមទាំងខាងក្នុង និងខាងក្រៅ មានន័យថាវាជាអ្នកកំណកឈាមដ៏ពូកែ។ ការហូរឈាមច្រើនហួសប្រមាណអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ប៉ុន្តែវីតាមីន K អាចផលិតប្រូតេអ៊ីនដើម្បីដំណើរការឃាត់ឈាមិនឲ្យហូរ។ សារធាតុចិញ្ចឹមនេះមានពីរប្រភេទ គឺវីតាមីន K1 និងវីតាមីន K2។

ជាទូទៅវីតាមីន K1 ត្រូវបានគេរកឃើញនៅក្នុងស្លឹកបន្លែបៃតងដូចជាស្ពៃ និងខាត់ណា ខណ:ដែលវីតាមីន K2 គឺជាសារធាតុចិញ្ចឹមដែលកើតមានឡើងដោយធម្មជាតិនៅក្នុងបំពងពោះវៀនរបស់មនុស្ស។

ទោះជាយ៉ាងណា កង្វះវីតាមីន K ត្រូវបានគេរកឃើញចំពោះមនុស្សជាច្រើនក្នុងពេលសព្វថ្ងៃនេះ ដោយសារតែពួកគេទទួលទានអាហារខ្វះសារធាតុចិញ្ចឹម និងអាហារកែច្នៃច្រើនជាងបន្លែបៃតង។ ទន្ទឹមនឹងនេះផងដែរ កង្វះវីតាមីន K ភាគច្រើនត្រូវបានគេរកឃើញចំពោះទារក ដែលណ្តោលឲ្យពួកគេត្រូវជួបនឹងភាពមិនប្រក្រតីពីកំណើតដូចជា៖

  • ឆ្អឹងមិនលូតលាស់
  • ខូចមុខ
  • ខូចចម្រុះ
  • ខូចម្រាមដៃម្រាមជើង
  • ខូចបំពង់សរសៃប្រសាទ
  • ប៉ះពាល់ដល់ការវិវត្តខួរក្បាល (រៀនមិនចេះ)
  • មានបញ្ហាបេះដូង…

ដូច្នេះហើយរឿងចាំបាច់ដែលត្រូវធ្វើ គឺត្រូវបំពេញបន្ថែមវីតាមីន K ឲ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលមានផ្ទៃពោះ តាមរយ:ការទទួលទានបន្លែពណ៌បៃតង។ ម្យ៉ាងវិញទៀត អ្នកត្រូវឧស្សាហ៍ទៅពិនិត្យមើលកម្រិតនៃវីតាមីន K ជាមួយនឹងអ្នកជំនាញឲ្យបានទៀងទាត់៕

ប្រភព៖ soha

មតិយោបល់