Post News Media ព័ត៌មានសុខភាព រូបមន្តល្អគ្ម...

រូបមន្តល្អគ្មានពីរ! ទោះក្បាលពោះសុទ្ធតែខ្លាញ់ ឬស្នាមសង្វារក៏បាត់ដែរ

កាហ្វេ គឺជាភេសជ្ជ:ដ៏ពេញនិយមខ្លាំងបំផុសម្រាប់មនុស្សសម័យនេះ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយជំនួយដល់សុខភាពថែមទៀត។ ក៏ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនទាន់ដឹងទេថា កាកកាហ្វេដែលគេបោះបង់ចោល គឺជាឱសថដ៏ល្អបំផុតសម្រាប់កម្ចាត់ខ្លាញ់ក្បាលពោះ និងស្នាមសង្វារយ៉ាងពូកែ។ មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានភាពវិជ្ជមានដល់ដំណើរការឈាមរត់ ហេតុនេះហើយទើបវាសាកសមក្នុងការដោះស្រាយបញ្ហាទាំងពីរយ៉ាងខាងលើនេះ។

ធាតុផ្សំ៖

  • កាកកាហ្វេ ១ស្លាបព្រាកាហ្វេ
  • ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះឲ្យក្លាយទៅជាល្បាយខាប់ៗ។
២.ចាប់ផ្តើមលាបនៅត្រង់តំបន់ដែលទទួលរងនូវផលប៉ះពាល់ឲ្យបានសព្វ។
៣.បន្ទាប់មកប្រើថង់ប្លាស្ទិចរុំទុកចោលមួយយប់ ទើបងូតទឹកសម្អាតតែម្តងនៅពេលព្រឹកព្រលឹម។
៤.ដើម្បីឆាប់ទទួលបានផល អ្នកគួរព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច។

ប្រសិនបើអ្នកអនុវត្តបានជាប់លាប់ ក្នុងរយ:ពេលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះនឹងទទួលបានផលដូចបំណង។ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើបញ្ហារបស់អ្នកមានភាពធ្ងន់ធ្ងរ ឬក៏ស្រាលផងដែរ៕

ប្រភព៖ healthyfoodstar

Loading...