ព័ត៌មានសុខភាព

ទម្លាប់អាក្រក់មួយចំណុចរបស់ឪពុកម្តាយ អាចធ្វើឲ្យកូនកើតមកឆាប់ស្លាប់ទៅវិញ

ដោយសារតែទម្លាប់នៃការជក់បារីរបស់ឪពុកម្តាយ អាចបណ្តោលឲ្យកូនកើតមកមានជំងឺហឺត រលាកទងសួត និងស្លាប់ ក្នុងរយ:ពេល២ទៅ៣ថ្ងៃក្រោយមក។

បើយោងតាមអ្នកជំនាញបានបង្ហាញថា ការជក់បារីខ្លាំងពេកអាចបណ្តោលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរតាំងពីទារកចាប់ផ្តើមបង្កកំណើតនៅក្នុងផ្ទៃមកម្ល៉េះ ប៉ុន្តែឪពុកម្តាយភាគច្រើនព្រងើយកណ្តើយ ដែលជាហេតុធ្វើឲ្យទារកមួយចំនួនកើតមិនបានប៉ុន្មានថ្ងៃផងក៏ស្លាប់ទៅវិញ។

លើសពីនេះទៅទៀត ទារកដែលកើតចេញពីអ្នកម្តាយជក់បារី កើតមកមានទម្ងន់កាន់តែស្រាល។ ជាមធ្យមទារកមានទម្ងន់ប្រហែលជា ២០០ ទៅ ២៥០ក្រាមបើធៀបទៅនឹងកុមារដែលកើតចេញពីម្តាយមិនជក់បារី។ កុមារដែលមានទម្ងន់ស្រាល អាចមានផលប៉ះពាល់អវិជ្ជមានរួមទាំងបញ្ហាសុខភាពនៅពេលសម្រាល កើតមិនគ្រប់ខែ និងស្លាប់ក្រោយពេលកើតបានប៉ុន្មានថ្ងៃ។

ជាមួយគ្នានេះផងដែរ ទារកដែលកើតមកមានទម្ងន់ស្រាលកំពុងតែមានការកើនឡើងចំពោះស្ត្រីដែលជក់បារីក្នុងអំឡុងពេលមានផ្ទៃពោះ។ សូម្បីតែការជក់បារីតិចជាង ៥ដើមក្នុងមួយថ្ងៃក៏អាចកាត់បន្ថយទម្ងន់ប្រហែលជា ១០០ក្រាមដែរ។

ការសិក្សាជាច្រើនបានបង្ហាញថា ការស្លាប់បន្ទាប់ពីចាប់កំណើតមកភ្លាមៗ ចំពោះអ្នកម្តាយដែលជក់បារី គឺខ្ពស់ជាងអ្នកម្តាយដែលមិនជក់បារីរហូតដល់ទៅ៣ដង។ អត្រាមរណ:ខ្ពស់នៃការស្លាប់របស់ទារកនៅប្រទេស នូវែលសេឡង់ បានជំរុញឲ្យមានការអភិវឌ្ឍលើការសិក្សាអំពីបញ្ហានេះកាន់តែខ្លាំង៕

ប្រភព៖ soha

មតិយោបល់