Post News Media ព័ត៌មានសុខភាព លក្ខណ:សម្បត្ត...

លក្ខណ:សម្បត្តិ ៧ចំណុច ដែលគ្រប់គ្នាគួរតែទិញទឹកអំពៅផឹករាល់ថ្ងៃ

ទឹកអំពៅ គឺជាភេសជ្ជ:ធម្មជាតិមួយប្រភេទដែលមានភាពពេញនិយមបំផុតសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសនារដូវក្តៅតែម្តង។ ប៉ុន្តែអ្នកដឹងទេថា ក្រៅពីជាភេសជ្ជ:ដ៏ផ្អែមឆ្ងាញ់ តើទឹកអំពៅមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយ?

ទឹកអំពៅ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា ការបូនអ៊ីដ្រាត ប្រូតេអ៊ីន និងសារធាតុរ៉ែរួមមាន ផូស្វ័រ ជាតិកាល់ស្យូម ជាតិដែក ស័ង្កសី និងប៉ូតាស្យូម។ ការទទួលទានទឹកអំពៅដោយគ្មានបន្ថែមជាតិស្ករ មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។

ខាងក្រោមនេះ គឺជាលក្ខណ:សម្បត្តិពិសេសទាំង ៧ចំណុចនៃការទទួលទានទឹកអំពៅជាប្រចាំ៖

១.កាត់បន្ថយកូឡេស្តេរ៉ុល
ការទទួលទានទឹកអំពៅ អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ដែលអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាបេះដូង ព្រមទាំងជំងឺសរសៃឈាមបេះដូង។

២.ពង្រឹងឆ្អឹង និងធ្មេញឲ្យកាន់តែរឹងមាំ
ទឹកអំពៅ ត្រូវបានគេរកឃើញថា សម្បូរទៅដោយជាតិកាល់ស្យូម ដែលអាចជួយអភិវឌ្ឍឆ្អឹង និងធ្មេញឲ្យកាន់តែមានភាពរឹងមាំ។

៣.កម្ចាត់ក្លិនមាត់
តើអ្នកកកំពុងតែជួបបញ្ហាដង្ហើមអាក្រក់មែនទេ? ចាប់ផ្តើមទទួលទានទឹកអំពៅឥឡូវនេះក្លិនអាក្រក់នឹងកម្ចាត់ចេញពីមាត់របស់អ្នកជាមិនខាន។ ទឹកអំពៅត្រូវបានគេស្គាល់ថា ជាប្រភពនៃសារធាតុរ៉ែដ៏សម្បូរបែប ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងរក្សាសុខភាពមាត់ធ្មេញ។

៤.ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកអំពៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងរក្សាប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។ វាក៏អាចការពារថ្លើមប្រឆាំងនឹងជំងឺឆ្លងគ្រប់ប្រភេទ ដូជាជំងឺខាន់លឿងជាដើម។ ការទទួលទានទឹកអំពៅ អាចជួយបំពេញបន្ថែមសារធាតុចិញ្ចឹម និងប្រូតេអ៊ីនដែលបានបាត់បង់ ដើម្បីជួយជុលរាងកាយឡើងវិញ។

៥.ជួយប្រឆាំងនឹងជំងឺមហារីក
ទឹកអំពៅមានផ្ទុកសារធាតុរ៉ែដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែស។ ជាពិសេសសារធាតុ Flavonoids ដែលមានសមត្ថភាពអាចការពារមិនឲ្យមានការអភិវឌ្ឍកោសិកាមហារីកសុន់ និងមហារីកក្រពេញប្រូស្តាត។

៦.ទប់ទល់ជំងឺទឹកនោមផ្អែម
ទឹកអំពៅ ពិតជាល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ព្រោះវាផ្ទុកសារធាតុកាបូនអ៊ីដ្រាតទាប និងមានជាតិស្ករធម្មជាតិដែលអាចរារាំងដល់កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺមិនឲ្យឡើងខ្ពស់។

៧.ជួយរំលាយអាហារ
អ្នកដែលមានបញ្ហារំលាយអាហារគួរតែពិចារណាចំពោះការទួលទានទឹកអំពៅជារៀងរាល់ថ្ងៃ។ ដោយសារតែគុណសម្បត្តិនៃសារធាតុ laxative នៅក្នុងទឹកអំពៅ អាចជួយដល់ចលនារបស់ពោះវៀន បញ្ឈប់បញ្ហាទល់លាមក ហើមពោះ និងរមួលក្រពើ។ ទឹកអំពៅក៏មានផ្ទុកសារធាតុប៉ូតាស្យូម ដែលអាចជួយរក្សាតុល្យភាពកម្រិត pH នៃក្រពះផងដែរ៕

ប្រភព៖ boldsky

Loading...