ព័ត៌មានសុខភាព

ចូលចិត្តស៊ុតលឿងណាស់មែនទេ! តែមានដឹងអត់ញ៉ាំច្រើនវាមិនល្អ?

ស៊ុត គឺជាអាហារមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សគ្រប់ក្រុមគ្រួសារ ព្រោះវាងាយស្រួលក្នុងការចម្អិន ហើយជាប្រភពនៃជីវជាតិដ៏ល្អបំផុតសម្រាប់រាងកាយ។ អ្នកជំនាញបានមានប្រសាសន៍ថា ស៊ុតមានប្រូតេអ៊ីនដ៏ល្អ ដែលងាយស្រូយស្រូបយកជាទីបំផុត។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកញ៉ាំស៊ុតមិនបានត្រឹមត្រូវ វាមិនអាចជួយដល់រាងកាយបាននោះទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពទៅវិញ។ ស៊ុតលឿងមួយគ្រាប់ មានផ្ទុកកូលេស្តេរ៉ុលប្រហែលជា ២១០មីលីក្រាម ជាហេតុផលដែលធ្វើឲ្យទីភ្នាក់ងារសុខភាពសាធារណ:អាមេរិក ស្នើរឲ្យកំណត់ការទទួលទាន។ ព្រោះការទទួលទានស៊ុតលឿងកាន់តែច្រើន កូលេស្តេរ៉ុលក្នុងខ្លួនឡើងកាន់តែខ្ពស់ ដែលអាចបណ្តោលឲ្យកើតមានបញ្ហាស្ទះសរសៃឈាម និងជំងឺបេះដូង។ ជាពិសេសអ្នកដែលមានជំងឺធាត់ មិនគួរទទួលទានស៊ុតលឿងច្រើនពេកនោះទេ។

ខាងក្រោមនេះ គឺជារៀបទទួលទានស៊ុតដ៏ត្រឹមត្រូវ ដែលគ្រប់គ្នាគួរចាំទុក៖
១.អ្នកគួរតែញ៉ាំស៊ុត អ្នកគួរតែញ៉ាំទាំងពណ៌ស និងពណ៌លឿង។ ប្រសិនបើអ្នកញ៉ាំតែស៊ុតលឿង នោះការទទួលយកអាហារូបត្ថម្ភពីក្នុងស៊ុតមិនមានតុល្យភាពឡើយ។
២.នៅពេលញ៉ាំស៊ុតស្ងោរ អត្រានៃការស្រូបយកសារធាតុចិញ្ចឹមពីក្នុងស៊ុតលើសពី៩៨ភាគរយ ប៉ុន្តែនៅពេលបរិភោគស៊ុតឆៅការស្រូបមានតិចជាង ៨០ភាគរយ។ មិនតែប៉ុណ្ណោះស៊ុតឆៅមានផ្ទុកសារធាតុបង្កជំងឺជាច្រើន ដែលអ្នកមិនគួរបរិភោគឡើយ។
៣.កុំចម្អិនស៊ុតដោយប្រើភ្លើងខ្លាំងពេក។
៤.កុំញ៉ាំផ្លែឈើដែលមានផ្ទុកវីតាមីនC បន្ទាប់ពីទទួលទានស៊ុត ព្រោះវាបង្កើនការស្រូបយកជាតិដែកលើសកម្រិត។
៥.កុំទទួលទានទឹកតែបន្ទាប់ពីញ៉ាំស៊ុត ព្រោះវាអាចកាត់បន្ថយការស្រូបយកជាតិដែក ប្រូតេអ៊ីន និងកាល់ស្យូម។
៦.កុំទទួលទានស៊ុតច្រើនពេក គឺក្នុងមួយសប្តាហ៍អ្នកគួរទទួលទានត្រឹមតែ ៣គ្រាប់បានហើយ៕

ប្រភព៖ soha&articles.mercola

មតិយោបល់