Post News Media ព័ត៌មានសុខភាព មិនបាច់ទៅរកថ្...

មិនបាច់ទៅរកថ្នាំឯណាឆ្ងាយទេ! ចង់ក្មេងជាងវ័យ ទទួលទានអាហារ៥ប្រភេទនេះ

រឿងដ៏សំខាន់មួយដែលមនុស្រីគ្រប់រូបតែងតែប្រាថ្នាចង់បានក្នុងមួយជីវិតនេះ គឺការថែរក្សាសម្រស់ឲ្យក្មេងជាងវ័យជារៀងរហូត។ ថ្វីបើភាពចាស់ជរាជាច្បាប់ធម្មជាតិដែលគ្មាននរណាម្នាក់អាចហាមឃាត់បានក៏ពិតមែន ក៏ប៉ុន្តែរោគសញ្ញានៃភាពចាស់ដែលបង្ហាញនៅលើស្បែកយើងអាចកាត់បន្ថយបាន។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា មានអាហារ៥ប្រភេទមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពនោះទេ ថែមទាំងអាចជួយថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យបានយូរ គ្រាន់តែអ្នកទទួលទានជាប្រចាំតែប៉ុណ្ណោះ។

ផ្លែប៊ឺរ
ផ្លែប៊ឺរ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣ អាចជួយឲ្យស្បែកមានជាតិសំណើម និងកាត់បន្ថយស្នាមជ្រីវជ្រួញដែលបណ្តោលមកពីភាពចាស់ជរា។ មិនតែប៉ុណ្ណោះជាតិអាស៊ីត linoleic នៅក្នុងផ្លែប៊ឺរ មានសមត្ថភាពអាចជួយចិញ្ចឹមកោសិកាស្បែក និងបង្ការភាពធ្លាក់យារផងដែរ។

ស៊ុត
ស៊ុត ត្រូវបានគេទទួលស្គាល់ថា ជាប្រភពនៃប្រូតេអ៊ីនដ៏សម្បូរបែ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ ជួយថែក្សាសក់ និងកោសិកាស្បែកឲ្យមានភាពក្មេងជាងវ័យបានយូរ។

ឪឡឹក
ក្រៅពីរសជាតិផ្អែមឆ្ងាញ់ដែលសាកសមជាផ្លែឈើនារដូវក្តៅ ឪឡឹកក៏មានអត្ថប្រយោជន៍សម្រាប់ពន្យាភាពចាស់ផងដែរ។ ព្រោះឪឡឹកត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចចិញ្ចឹមកោសិកាស្បែក និងការពារមិនឲ្យវិវត្តទៅរកភាពធ្លាក់យារលឿនពេក។

ទឹកដោះគោយ៉ាអួ
ការទទួលទានទឹកដោះគោយ៉ាងអួ មួយថ្ងៃ១កែវជាប្រចាំ អាចកាត់បន្ថយដំណើរការវិវត្តទៅរកភាពចាស់តាមបែបធម្មជាតិ។ មិនតែប៉ុណ្ណោះវាមានផ្ទុកជាតិកាល់ស្យូម ដែលអាចជួយពង្រឹងឆ្អឹង និងកោសិកាស្បែកឲ្យក្មេងជាងវ័យបានយូរ។

ផ្លែទទឹម
ការទទួលទានផ្លែទទឹម យ៉ាងហោចណាស់ ១០០ក្រាមជាប្រចាំ អាចជួយឲ្យស្ត្រីមើលទៅភាពភាពក្មេងជាងវ័យ។ ផ្លែទទឹម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតឡាក់ទិក ដែលអាចកាត់បន្ថយការខូចខាតពីរ៉ាឌីកាល់សេរី ការពារមិនឲ្យមានស្នាមជ្រីវជ្រួញ និងស្នាមអុជខ្មៅដោយសារតែភាពចាស់៕

ប្រភព៖ boldsky

Loading...