Post News Media ព័ត៌មានសុខភាព របៀបប្រើល្ហុង...

របៀបប្រើល្ហុងទុំដើម្បីរក្សាសរសៃសក់ឲ្យស្រស់ស្អាត ដោយមិនបាច់ពឹងផលិតផលគីមី

ល្ហុង គឺជាកំពូលផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីនខុសៗគ្នាជាច្រើនដូចជា វីតាមីន A, B និងC ។ វីតាមីន A មានសារសំខាន់ណាស់សម្រាបការរីកលូតលាស់នៃសក់ វីតាមីន B អាចជួយសម្អាតស្បែកក្បាល និងកម្ចាត់កោសិកាងាប់ៗចេញពីស្បែកក្បាល ចំណែកឯវីតាមីន C ជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលក្នុងការពន្លឿនដល់ការលូតលាស់នៃសរសៃសក់។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកម៉ាញ៉េស្យូម ស្ពាន់ធ័រ និងបេតាការ៉ូទីន ដ៏មានសារសំខាន់បំផុតក្នុងការបណ្តុះសក់ឲ្យដុះកាន់តែក្រាស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃការប្រើប្រាស់ល្ហុងទុំចំពោះសក់៖

  • ការពារមិនឲ្យសក់ជ្រុះ
  • ជំរុញឲ្យសក់ដុះក្រាស់
  • ប្រឆាំងនឹងស្បែកក្បាលកើតអង្គែ
  • កម្ចាត់ការឆ្លងមេរោគលើស្បែកក្បាល
  • ជួសជុលសក់ខូចតាមបែបធម្មជាតិ
  • ត្រួតពិនិត្យ និងបញ្ឈប់បញ្ហាសក់បែកចុង
  • បង្ការមិនឲ្យមានបញ្ហាសក់ស្កូវមុនអាយុ
  • ធ្វើឲ្យសក់ភ្លឺចែងចាំង
  • សម្អាតសារធាតុគីមីចេញពីសក់
  • ពង្រឹងសក់ឲ្យកាន់តែរឹងមាំ

របៀបប្រើល្ហុងទុំ ដើម្បីព្យាបាល និងថែរក្សាសក់ឲ្យស្រស់ស្អាត៖
១.កាត់យកល្ហុងទុំមួយចំណិតធំល្មម ហើយហាន់ជាបំណែកតូចៗ។
២.បន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយចូល និងកិនឲ្យក្លាយជាល្បាយ។
៣.អនុវត្តនៅលើសក់ និងស្បែកក្បាលឲ្យសព្វល្អ។
៤.ទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេល ៣០នាទី ទើបលាងសម្អាតចេញដោយប្រើទឹកធម្មតា។
៥.អនុវត្តជារៀងរាល់ល្ងាច ក្នុងមួយសប្តាហ៍យ៉ាងតិចបំផុត ៣ដង។

ទឹកឃ្មុំក៏មានប្រសិទ្ធភាពអាចព្យាបាលបញ្ហាសក់ជ្រុះ សក់បែកចុង ទប់ស្កាត់ការឆ្លងមេរោគលើស្បែកក្បាល និងចិញ្ចឹមសរសៃសក់ឲ្យមានភាពរស់រវើក។ ហេតុនេះហើយ នៅពេលដែលល្ហុងទុំ នឹងទឹកឃ្មុំលាយបញ្ចូលគ្នា សក់នឹងមានសុខភាពល្អគេចផុតពីបញ្ហាផ្សេងៗ៕

ប្រភព៖ boldsky

Loading...