ព័ត៌មានសុខភាព

គុណសម្បត្តិអស្ចារ្យ៥ចំណុចនៃទំពាំង ដែលគ្រប់គ្នាមិននឹកស្មានដល់

ទំពាំង គឺជាអាហាមួយប្រភេទដែលប្រជាជននៅតំបន់អាស៊ីតែងតែទទួលទានជារឿយៗ ហើយបច្ចុប្បន្ននេះក៏មានការពេញនិយមនៅតាមបណ្តោលប្រទេសមួយចំនួនក្នុងប៉ែកអឺរ៉ុបផងដែរ។ ទំពាំងត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុមានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត រ៉ែ និងជាតិសរសៃ ដែលធ្វើឲ្យវាក្លាយជាអាហារដ៏ល្អសម្រាប់សុខភាព។ ដូច្នេះហើយ ការទទួលទានទំពាំង អាចទទួលបានអត្ថប្រយោជន៍អស្ចារ្យ ៥យ៉ាង៖

ជួយសម្រកទម្ងន់
ទំពាំង មានផ្ទុកជាតិខ្លាញ់ទាប ស្ករ និងជាតិកាបូនតិចតួចបំផុត។ តើអ្នកជឿទេថា ទំពាំងទម្ងន់ ១០០ក្រាម មានជាតិខ្លាញ់តិចជាង ០,៤៩ក្រាម? នេះហើយជាមូលហេតុដែលធ្វើឲ្យទំពាំង ជាអាហារដ៏ល្អសម្រាប់សម្រកទម្ងន់។

ល្អសម្រាប់សុខភាពបេះដូង
បើយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុ phytonutrients និង phytosterols នៅក្នុងទំពាំង មានប្រសិទ្ធភាពក្នុងការកម្ចាត់កូលេស្តេរ៉ុលមិនល្អ (LDL) ចេញពីរាងកាយ។ ហេតុនេះហើយទើបសរសៃឈាមអាក់ទែ និងសរសៃឈាមបេះដូង មានសុខភាពល្អជៀសផុតពីបញ្ហាស្ទះ។

ល្អសម្រាប់ពោះវៀន
ទំពាំង សម្បូរទៅដោយជាតិសរសៃ ដែលអាចជួយជំរុញឲ្យពោះវៀនមានចលនាបានល្អ និងកាត់បន្ថយការហើមផងដែរ។ ចំណុចនេះហើយ ដែលគេទទួលស្គាល់ថា ការបញ្ចូលទំពាំងនៅក្នុងរបបអាហារញឹកញាប់ ជារឿងដ៏ប្រសើរបំផុត។

ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន និងសារធាតុរ៉ែ នៅក្នុងទំពាំង អាចជួយលើកកម្ពស់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ជាពិសេស សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនរបស់វា កាន់តែធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំងបំផុត។

ប្រឆាំងនឹងការរលាក
បើយោងតាមការស្រាវបានរកឃើញថា ទំពាំងមានលក្ខណ:សម្បត្តិក្នុងការប្រឆាំងនឹងការឈឺចាប់ដោយសារតែការរលាក។ លើសពីនេះ វាអាចជួយព្យាបាលបញ្ហាដំដៅក្រពះ និងព្យាបាលរបួសផងដែរ៕

ប្រភព៖ thehealthsite

មតិយោបល់