Post News Media ព័ត៌មានសុខភាព ចាក់ថ្នាំស្ពឹ...

ចាក់ថ្នាំស្ពឹកកាត់បន្ថយការឈឺចាប់ពេលសម្រាលកូនមានគ្រោះថ្នាក់ដែរទេ?

ស្ត្រីភាគច្រើនតែងតែមានការព្រួបារម្ភជាខ្លាំងចំពោះការឈឺចាប់ នៅពេលដែលសម្រេចិត្តសម្រាលកូនតាមបែបធម្មជាតិ ព្រោះដំណាក់កាលនេះទ្វារមាសត្រូវពង្រីកខ្លួនកាន់តែធំដែលអាចបណ្តោលឲ្យដាច់រហែក។ បើយោងតាមអ្នកឯកទេសផ្នែកវះកាត់រោគស្ត្រី គឺអ្នកស្រី Bandita Sinha បាននិយាយថា ការប្រើថ្នាំបំបាត់ការឈឺចាប់នាពេលបច្ចុប្បន្ននេះបានក្លាយទៅជារឿងធម្មតាទៅហើយ សម្រាប់មនុស្សស្រីដែលសម្រាលកូនតាមធម្មជាតិ។

តើការចាក់ថ្នាំស្ពឹកអំឡុងពេលសម្រាលមានផលល្អសម្រាប់ស្ត្រីគ្រប់គ្នាដែរឬទេ?
ការចាក់ថ្នាំស្ពឹកមិនសមស្របសម្រាប់មនុស្សគ្រប់គ្នានោះទេ ជាពិសេសស្ត្រីដែលមានជំងឺឈឺឆ្អឹងខ្នង មានបញ្ហាខួរឆ្អឹងខ្នង និងសម្ពាធឈាមទាប មិនអាចទទួលការចាក់ថ្នាំនេះបាននោះទេ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិត។ មិនតែប៉ុណ្ណោះ ស្ត្រីដែលកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ដើម្បីជៀសវាងការកកឈាមពេលមានផ្ទៃពោះ ក៏គួរតែគេចចេញឲ្យឆ្ងាយពីថ្នាំនេះដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ ចំពោះស្ត្រីមួយចំនួនទៀតដែលមានសុខភាពធម្មតា ក៏មិនគួរប្រើថ្នាំស្ពឹកដែរ។ ព្រោះក្នុងពេលសម្រាលកូនត្រូវទាមទារប្រើកម្លាំងច្រើន និងការកន្ទ្រាក់នៃស្បូនខ្លាំងក្លា ដើម្បីរុញច្រានកូនចេញមកក្រៅ។ ក៏ប៉ុន្តែការចាក់ថ្នាំស្ពឹកចូលទៅអាចបង្កឲ្យការកន្ទ្រាក់មានការថយចុះ ដែលធ្វើឲ្យលំបាក់ក្នុងការបង្កើតកូន។ អ្វីដែលអាក្រក់បំផុតនោះ ប្រសិនបើក្នុងដំណាក់កាលនេះចង្វាក់បេះដូងរបស់ទារកចាប់ផ្តើមធ្លាក់ចុះ គ្រូពេទ្យអាចនឹងសម្រេចចិត្តធ្វើការវះកាត់ភ្លាម បើទោះបីជាអ្នកចង់សម្រាលតាមបែបធម្មជាតិយ៉ាងណាក៏ដោយ៕

ប្រភព៖ thehealthsite

Loading...