Post News Media ព័ត៌មានសុខភាព កុំបណ្តោយ! បើ...

កុំបណ្តោយ! បើមានមួយក្នុងចំណោមរោគសញ្ញាទាំង៣ចំណុចនេះ ប្រញាប់ព្យាបាលភ្លាម

កំណកឈាម គឺជាជំងឺទូទៅដែលអាចគំរាមកំហែងដល់អាយុជីវិត ជាពិសេសមនុស្សដែលមានវ័យចំណាស់។ សរសៃឈាមមានវត្តមាននៅលើគ្រប់ទីកន្លែងទាំងអស់នៃរាងកាយ ប៉ុន្តែប្រសិនបើសរសៃឈាមមានការកកស្ទះអាចបណ្តោលឲ្យមានផលវិបាកធ្ងន់ធ្ងរកើតមានឡើង។

ទោះជាយ៉ាងណាក៏ដោយ ការស្ទះសរសៃឈាមអាចរើកចម្រើនរាល់ថ្ងៃដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបាននោះទេ ប៉ុន្តែអ្នកអាចសង្កេតមើលអាការមួយចំនួនដែលបង្ហាញនៅលើរាងកាយ។ ខាងក្រោមនេះ គឺជារោគសញ្ញាព្រមាន ៣ចំណុចនៃជំងឺស្ទះសរសៃឈាមខួរក្បាល៖

១.ញ័រដៃ
ភ្លាមៗនោះប្រសិនបើអ្នកសង្កេតឃើញថា ដៃរបស់អ្នកមានភាពញ័រដោយដោយមិនមានការអង្រួនអ្វីសោះ ខណ:ដែល ចាប់កាន់របស់អ្វីមួយ ឬប្រើស្លាបព្រាដួសអាហារ។ នេះជាសញ្ញាដែលបង្ហាញ សរសៃឈាមរបស់អ្នកកំពុងតែរងនូវបញ្ហាកកស្ទះនៅតំបន់ណាមួយ។

២.ស្ពឹកដៃ ឬជើងភ្លាមៗ
ជារឿយៗរោគសញ្ញានេះ ត្រូវបានមនុស្សភាគច្រើនមើលរំលង ក៏ប៉ុន្តែវាពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុត។ ការស្ពឹកដៃ ស្ពឹកជើងជាញឹកញាប់ ត្រូវបានគេសន្មត់ថា បណ្តោលមកពីបញ្ហាស្ទះសរសៃឈាមខួរក្បាល។ ប្រសិនបើមិនបានធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលក្រោយ។

៣.ភ្នែកមើលមិនឃើញ
ជួនកាលយើងមានអារម្មណ៍ថា មើលអ្វីមិនឃើញភ្លាមៗក្នុងរយ:ពេលខ្លី មួយភ្លែតក្រោយមកនឹងភ្លឺឡើងវិញដូចធម្មតា។ ដូច្នេះក្នុងករណីដែលអ្នកឧស្សាហ៍មានភាពមើលមិនឃើញអ្វីសោះនៅក្នុងរយ:ពេលដ៏ខ្លីក៏បាត់ទៅវិញ សូមប្រយ័ត្នប្រយែងឲ្យមែនទែន៕

ប្រភព៖ soha

Loading...