Post News Media ព័ត៌មានសុខភាព របស់៤ប្រភេទ ស...

របស់៤ប្រភេទ ស្រីៗហាមចែកគ្នាប្រើឲ្យសោះ!

ការចែករំលែករបស់គ្នាប្រើ គឺជាទង្វើមួយដែលបង្ហាញពីសណ្តានចិត្តដ៏ល្អចំពោះគ្នាទៅវិញទៅមក។ ក៏ប៉ុន្តែអ្នកត្រូវគិតពីសុខភាពខ្លួនឯងផង ព្រោះជំងឺមួយចំនួនអាចឆ្លងតាមរយ:របស់ប្រើប្រាស់រួមគ្នា។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា មានរបស់៤ប្រភេទ ដែលមនុស្សស្រីគួរតែធ្វើចិត្តកំណាញ់ទុកប្រើឲ្យតែម្នាក់ឯងបានហើយ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗ។

១.ក្រែមលាបមាត់
ការចែករំលែកក្រែមលាបមាត់គ្នាប្រើមិនមែនជាគំនិតល្អនោះទេ ព្រោះវាអាចផ្តិតយកមេរោគពីអ្នកដែមានផ្ទុកជំងឺមកកាន់អ្នកដែលគ្មានជំងឺដោយមិនដឹងខ្លួន។ ជាពិសេសពពួកមេរោគរើមអាចឆ្លងតាមរយ:មាត់បានយ៉ាងងាយ ហើយអាចរីករាលដាលចូលដល់រាងកាយថែមទៀត។

២.កន្សែងជូតខ្លួន
អ្នកត្រូវចាំថា ការប្រើកន្សែងជូតខ្លួនរួមគ្នាអាចឆ្លងមេរោគមួយប្រភេទដែលមានឈ្មោះថា Trichomoniasis ។ នេះជាជំងឺកាមរោគមួយប្រភេទដែលឆ្លងតាមរយ:ទ្វារមាស ហើយនៅពេលដែលឆ្លងមេរោគនេះ អ្នកនឹងមានអារម្មណ៍ថា ទ្វារមាសមានក្លិនអាក្រក់កើតឡើង។ ក៏ប៉ុន្តែមេរោគនេះមិនត្រឹមតែឆ្លងតាមរយ:ការរួមភេទនោះទេ សូម្បីតែលក្ខខណ្ឌសើមក៏វាអាចបង្កការលូតលាស់ និងចម្លងបានដែរ។

ដូច្នេះដើម្បីការពារខ្លួនឲ្យរួចផុតពីជំងឺនេះ អ្នកគួរតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់កន្សែងជូតខ្លួន ហើយមិនគួរចែករំលែកទៅអ្នកទីពីរឡើយ។

៣.ឡាម ឬកាំបិតកោររោម
បញ្ឈប់ការប្រើឡាម ឬកាំបិតកោរ រួមជាមួយអ្នកដទៃទៀតទៅ ព្រោះវាជាកត្តាមួយនៃការឆ្លងជំងឺកាមរោគ។ នៅពេលអ្នកជំងឺប្រើប្រាស់ឡាម ឬកាំបិតកោស ស្បែករបស់ពួកគេអាចមានការដាច់រលាត់ ឬចេញឈាម ដែលធ្វើឲ្យមេរោគមានឱកាសឆ្លងមកតាមដែរ។ បន្ទាប់មកប្រសិនបើអ្នកហ៊ានតែប្រើប្រាស់ឧបករណ៍ដដែលនេះ មេរោគនឹងឆ្លងចូលតាមរយ:ឈាមរបស់អ្នកបានយ៉ាងងាយ។

៤.ឧបករណ៍ជំនួយផ្លូវភេទ
គ្រប់គ្នាប្រហែលជាដឹងហើយថា ឧបករណ៍ជំនួយផ្លូវភេទគឺជាប្រដាប់រំញោចឲ្យមានអារម្មណ៍ឲ្យឈានដល់ចំណុចកំពូលសម្រាប់មនុស្សស្រីដែលគ្មានដៃគូ។ ក៏ប៉ុន្តែបើទោះបីជាអ្នកមិនប្រើរបស់ទាំងអស់នេះក៏ដោយ អ្នកត្រូវដឹងថា ការចែករំលែកឧបករណ៍ជំនួយផ្លូវភេទរួមគ្នា នឹងមានហានិភ័យឆ្លងជំងឺកាមរោគ។

លើសពីនេះទៅទៀត នៅពេលដែលចែករំលែកឧបករណ៍នេះ មេរោគអាចជ្រាបចូលតាមារយ:ទ្វារមាសយ៉ាងលឿន ដូច្នេះការឆ្លងមេរោគមានអត្រាខ្ពស់ជាងតាមរយ:ស្បែកខាងក្រៅ។

ដូច្នេះ ដើម្បីធានាសុវត្ថិភាពចំពោះសុខភាពរាងកាយ អ្នកត្រូវបដិសេធរាល់ការចែករំលែករបស់ប្រើប្រាស់ទាំងអស់នេះ។ ប៉ុន្តែមិនមែនចំពោះតែស្រីៗនោះទេ សូម្បីតែប្រុសៗគួរក៏តែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់របស់រួមគ្នាដែរ៕

ប្រភព៖ soha

Loading...