ព័ត៌មានសុខភាព

លក្ខណៈពិសេសនៃត្រសក់ស្រូវ ដែលគ្រប់គ្នាពុំគួរមើលរំលង

ត្រសក់ស្រូវ គឺជាបន្លែមួយប្រភេទដែលបងប្អូនខ្មែរយើងចូលចិត្តយកទៅធ្វើជាអន្លក់ ល្បោយនំបញ្ចុក ធ្វើញាំ ឬត្រាំ ទៅតាមចំណង់ចំណូលចិត្ត។ សូម្បីតែបញ្ហាសម្រស់មួយចំនួន ក៏ត្រូវបានគេប្រើត្រសក់ដើម្បីដោះស្រាយដែរ។ ប៉ុន្តែក្រៅពីធ្វើជាអាហារ និងថែសម្រស់ តើអ្នកដឹងទេថា ត្រសក់ស្រូវផ្តល់ផលប្រជយោជន៍អ្វីខ្លះទៀតសម្រាប់សុខភាព? បើចង់ដឹងច្បាស់ Post Healthនឹងបង្ហាញដូចខាងក្រោម៖

ផ្ទុកកាឡូរីទាប
ត្រសក់ស្រូវ គឺជាអាហារមួយប្រភេទដែលល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ព្រោះវាមានផ្ទុកកម្រិតកាឡូរីទាបបំផុត។ ជាពិសេសប្រសិនបើអ្នកព្យាយាមបន្ថែមត្រសក់ស្រូវទៅក្នុងអាហារពេលព្រឹកជាប្រចាំ ទម្ងន់របស់អ្នកនឹងស្រកបន្តិចម្តងៗដោយមិនដឹងខ្លួន។

មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
ការស្រូបយកសមាសធាតុប្រឆាំងប្រតិកម្ម ចូលទៅក្នុងសារពាង្គកាយគឺជារឿងដ៏ល្អបំផុត។ ព្រោះសារធាតុប្រឆាំងនឹងអុកស៊ីតកម្មរបស់ត្រសក់ស្រូវ អាចជួយបង្ការជំងឺបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។ លើសពីនេះទៅទៀត ត្រសក់ស្រូវមានផ្ទុកសារធាតុ បេតាការ៉ូទីន ដែលមានសមត្ថភាពទប់ស្កាត់នូវជំងឺរ៉ាំរ៉ៃជាច្រើន។

ជាប្រភពអាហារូបត្ថម្ភ
ប្រសិនបើអ្នកទទួលទានអាហារខ្វះអាហាររូបត្ថម្ភ រាងកាយច្បាស់ទទួលបានសារធាតុចិញ្ចឹមិនបានគ្រប់គ្រាន់ឡើយ ហើយងាយប្រឈមនឹងជំងឺមួយចំនួនទៀត។ ប៉ុន្តែត្រសក់ស្រូវ សម្បូរទៅដោយអាហាររូបត្ថម្ភ វីតាមីន ព្រមទាំងសារធាតុរ៉ែជាច្រើន ដែលអាចជួយទ្រទ្រង់សារពាង្គកាយប្រសើរបំផុត។

ជំរុញដល់ការរំលាយអាហារ
ទម្លាប់នៃទទួលទានត្រសក់នៅពេលព្រឹក មិនត្រឹមតែអាចជួយកម្ចាត់ជាតិពុលចេញពីរាង្គកាយប៉ុណ្ណោះទេ វាថែមទាំងមានសារ:សំខាន់ចំពោះការរំលាយអាហារផងដែរ។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកជ្រើសរើសយកផ្លែត្រសក់ស្រូវធ្វើជារបបអាហារពេលព្រឹកជាប្រចាំ អាចជួយសម្រកទម្ងន់ពូកែបំផុត៕

មតិយោបល់