Post News Media ព័ត៌មានសុខភាព ប្រភេទអាហារដែ...

ប្រភេទអាហារដែលស្ត្រីមានគភ៌ខកខានពុំបាន អំឡុងខែដំបូង

គ្រាន់តែចាប់ផ្តើមមានគភ៌ភ្លាម រាងកាយរបស់ស្ត្រីនឹងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយសូម្បីតែផ្លូវអារម្មណ៍ក៏ផ្លាស់ប្តូរដែរ។ ហេតុនេះហើយទើបគេចាត់ទុកការមានគភ៌ គឺជាដំណាក់កាលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សស្រី។

ស្របពេលជាមួយគ្នានេះដែរ ស្ត្រីមានគភ៌គួរយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ព្រោះវាអាចមានផលប៉ះពាល់ដល់សុខភាពខ្លួនឯង នឹងគភ៌។ ជាធម្មតាការមានគភ៌ក្នុងខែដំបូង ស្ត្រីភាគច្រើនតែជួបបញ្ហា ក្អួតចង្អោរ ឈឺក្បាល ឈឺចាប់រាងកាយ ស្រេកឃ្លានអាហារ និងងងុយគេងច្រើន។ ប៉ុន្តែប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះការទទួលទានអាហារឲ្យបានត្រឹមត្រូវ វាអាចជួយរក្សាសុខភាពអ្នកម្តាយឲ្យមានសុខភាពល្អ ហើយគភ៌ក៏មានការរីកលូតលាស់ល្អដូចគ្នាដែរ។

ខាងក្រោមនេះ គឺជារបបអាហារដែលស្ត្រីមានគភ៌ខែដំបូងខកខានពុំបាន៖

អាហារសម្បូរសារធាតុហ្វូលិក
អាហារដែលសម្បូរទៅដោយសារធាតុហ្វូលិក អាចជួយជំរុញដល់ការលូតលាស់គភ៌បានយ៉ាងល្អ ជាពិសេសក្នុងអំឡុងពេលបង្កកំណើតខែដំបូង។ នេះជាមូលហេតុមួយដែលក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យស្ត្រីមានគភ៌ទទួលទានរាល់ថ្ងៃ។

អាហារសម្បូរជាតិដែក
ជាតិដែកមានសារ:សំខាន់បំផុតក្នុងការជួយជំរុញដល់លំហូរឈាមពីម្តាយ ទៅទារកគភ៌ឲ្យមានដំណើរការបានល្អ ហើយជៀសផុតពីការរាំងស្ទះផ្សេងៗ។ ប្រភេទអាហារដែលអ្នកម្តាយគួរទទួលទានគឺ មើមឆៃថៅ គ្រាប់ធញ្ញជាតិ ត្រីធូណា សណ្តែក សាច់មាន់ សាច់ចៀម។ល។

វីតាមីន B6
ហេតុអ្វីអ្នកម្តាយមានគភ៌ក្នុងអំឡុងខែដំបូងគួរតែបរិភោគវីតាមីន B6 ជាប្រចាំ? នេះដោយសារតែវីតាមីន B6 មានសារសារ:សំខាន់ក្នុងការជួយទប់ស្តាត់អាការក្អួតចង្អោរ និងផ្តល់ប្រយោជន៍ជាច្រើនសម្រាប់គភ៌។ ពពួកអាហារដែលសម្បូរទៅដោយវីតាមីន B6 មានដូចជា ត្រីសាម៉ុន គ្រាប់ធញ្ញជាតិ ផ្លែប៊ឺរ ចេក និងសណ្តែកដី។

ទឹកដោះគោ
មិនថាទឹកដោះគោ ឬផលិតផលដែលចម្រាញ់ចេញពីទឹកដោះគោនោះទេ គឺជាប្រភពវីតាមីន សារធាតុរ៉ែ និងជាតិកាល់ស្យូមដ៏សម្បូរបែប។ មិនតែប៉ុណ្ណោះវាមានផ្ទុកជាតិខ្លាញ់ដែលមានសុខភាពល្អ អាស៊ីតហ្វូលិក និងវីតាមីនជាច្រើនទៀត ដែលអ្នកម្តាយទើបនឹងពពោះគួរតែទទួលទានជាប្រចាំ។

ផ្លែឈើធម្មជាតិ
ផ្លែឈើដែលសម្បូរទៅដោយសារធាតុរ៉ែ វីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ ត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍ដល់ស្ត្រីមានគភ៌ (ជាពិសេសអំឡុងខែដំបូង)។ ទម្លាប់ទទួលទានផ្លែឈើផ្សេងៗ ៣ផ្លែក្នុងមួយថ្ងៃ គឺជាវិធីដ៏ល្អបំផុតក្នុងការពង្រឹងសុខភាពរបស់អ្នកម្តាយ និងជំរុញដល់ការលូតលាស់របស់គភ៌៕

ប្រភព៖ boldsky

Loading...