Post News Media ព័ត៌មានសុខភាព អ្វីដែលអ្នកមិ...

អ្វីដែលអ្នកមិនគួរធ្វើនៅពេលឈាមច្រមុះ!

ធ្លាប់ទេ នៅពេលមានឈាមហូរតាមច្រមុះចាស់ៗឲ្យហិតដុំដី ឬងើយក្បាលឡើងលើ? នេះគ្រាន់តែជាវិធីសាស្ត្រដែលលឺតាមតៗគ្នាតែប៉ុណ្ណោះ តែធាតុពិតវាមិនមានប្រសិទ្ធភាពដូចអ្វីដែលអ្នកគិតនោះឡើយ។

ជំងឺហូរឈាមតាមច្រមុះជាញឹកញាប់កើតឡើងក្នុងរដូវរងាជាងរដូវក្តៅ ជាពិសេសមនុស្សដែលរស់នៅក្នុងប្រទេសលោកខាងលិចដែលមានអាសធាតុត្រជាក់ខ្លាំង ហើយស្ងួត។ ចំពោះអ្នកដែលកើតបញ្ហាហូរឈាមតាមច្រមុះភាគច្រើនជាមនុស្សដែលមានបញ្ហាអាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ ឬតំណពូជ។
ទោះជាយ៉ាងណា ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំងអស់នេះគួរតែមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវជៀសវាងរឿងមួយចំនួននេះនៅពេលឈាមហូរតាមច្រមុះ។

កុំភ័យស្លនស្លោរ
រឿងដំបូងបង្អស់ ដែលវេជ្ជបណ្ឌិតបានណែនាំដល់មនុស្សរាល់គ្នា គឺកុំភ័យស្លន់ស្លោរ។ អ្នកត្រូវចាំថា ការភ័យស្លន់ស្លោរ អាចធ្វើឲ្យចលនាឈាមកាន់តែច្របូកច្រលប់ ដែលបង្កឲ្យមានការហូរឈាមកាន់តែច្រើន។

កុំគេង ឬផ្ងើយក្បាលឡើងលើ
នេះជាអ្វីដែលមនុស្សជាច្រើនចូលចិត្តធ្វើ មិនថាកុមារតូចៗនោះទេ សូម្បីតែមនុស្សពេញវ័យធ្វើបែបនេះដែរ។ នៅពេលអ្នកជំងឺគេងចុះ ឬផ្ងើយក្បាលឡើងលើ ឈាមអាចច្រាលហូរចូលទៅក្នុងមាត់ និងបំពង់ក ដែលបណ្តោលឲ្យចង់ក្អួត ក្អួត ឬកកឈាម។

ហាមប្រើដៃ ឬវត្ថុផ្សេងៗជូតច្រមុះ
ការប្រើដៃ ឬវត្ថុផ្សេងៗមកជូតសម្អាតឈាមចេញពីច្រមុះពិតជាមិនត្រឹមត្រូវនោះទេ ព្រោះវាអាចបណ្តោលឲ្យច្រមុះឆ្លងមេរោគ ហើយបង្កបញ្ហាផ្សេងៗកើតមានឡើង។ យកល្អនៅពេលដែលឈាមឈប់ហូរ គួរតែប្រើសំឡីជ្រលក់អាល់កុលជូតសម្អាតតិចៗទើបមានសុវត្ថិភាព។

កុំបន្តក់ទឹកអំបិល
កំហុសឆ្គងមួយទៀត គឺការបន្តក់ទឹកអំបិលចូលទៅក្នុងច្រមុះមិនមែនជាដំណោះស្រាយល្អនោះទេ បើទោះបីជាវាអាចជួយធ្វើឲ្យច្រមុះសើមភ្លាមៗពិតមែន ក៏ប៉ុន្តែក្នុងមិនយូរមិនឆាប់ចម្រុះនឹងប្រែជាស្ងួតវិញ ហើយធ្វើឲ្យងាយនឹងហូរឈាមមកទៀត។

ជម្រើសដ៏ល្អ ប្រសិនបើអ្នកសង្កេតឃើញមានឈាមហូរតាមច្រមុះមានលក្ខណ:ធ្ងន់ធ្ងរ គួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ម្យ៉ាងវិញទៀត ដើម្បីបង្ការបញ្ហារលាកច្រមុះ ជាពិសេសនារដូវរងា អ្នកគួរតែទទួលទានទឹកឲ្យបានច្រើន រួមទាំងអាហារដែលសម្បូរជាតិសរសៃផងដែរ៕

ប្រភព៖ soha

Loading...