Post News Media ព័ត៌មានសុខភាព អាហារ៣ប្រភេទ ...

អាហារ៣ប្រភេទ អាចជួយបង្ការក្រួសក្នុងថង់ប្រមាត់ បើអ្នកញ៉ាំរាល់ថ្ងៃ

ប្រមាត់ គឺជាផ្នែកមួយនៃរាងកាយដែលស្ថិតនៅផ្នែកខាងក្រោមនៃថ្លើម ហើយត្រូវបានគេចាត់ទុកជាភ្នាក់ងារសម្ងាត់ ដែលអាចជួយកម្ចាត់ខ្លាញ់ និងជំរុញដល់ការរំលាយអាហារ។ ក៏ប៉ុន្តែភ្នាក់ងារមួយនេះក៏ងាយនឹងទទួលរងនូវការខូចខាងដែរ ជាពិសេសក្រួស ដែលបង្កឡើងដោយសារតែអំបិលស្យូម កូលេស្តេរ៉ុល និងសារធាតុផ្សេងទៀត។

ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ soha បានចុះផ្សាយថា បញ្ហាក្រួសក្នុងថង់ប្រមាត់អាចការពារបាន ដោយទទួលទានអាហារធម្មជាតិ។ ហារទាំងនោះ មិនត្រឹមតែអាចជួយកាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងថង់ប្រមាត់នោះទេ ថែមទាំងជួយឲ្យរាងកាយមានសុខភាពល្អ។

១.អាហារសម្បូរខ្លាញ់មានសុខភាពល្អ
ខ្លាញ់មានសុខភាពល្អ ស្ថិតនៅក្នុងប្រេងអូលីវ ត្រីសាម៉ុង ត្រីសាឌីន រួមទាំងត្រូវដែលមានខ្លាញ់អូមេហ្គា-៣ និងអូមេហ្គា-៦ ទាំងអស់។ ខ្លាញ់ទាំងនេះ មានសមត្ថភាពអាចជួយរំលាយកូឡេស្តេរ៉ុល ដែលជាហេតុបង្កឲ្យកើតជាក្រួសក្នុងថង់ប្រមាត់។ ដូច្នេះ អ្នកគួរតែទទួលទានអាហារដែលសម្បូរខ្លាញ់បែបនេះជារៀងរាល់ថ្ងៃ។

២.អាហារសម្បូរជាតិសរសៃ
ជាតិសរសៃដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្តាត់ការប្រមូលផ្តមនៃកូលេស្តេរ៉ុលក្នុងថង់ប្រមាត់ និងកាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម។ អាហារមួយចំនួនដែលមានជាតិសរសៃមានដូចជា ស្រូសាលី ដំឡូងជ្វា ក្រូចពណ៌លឿង ផ្លែប៊ឺរ ក្រូចថ្លុង ស្វាយ…។

អ្នកអាចទទួលទានអាហារទាំងអស់នេះរាល់ថ្ងៃ ដើម្បីជួយផ្គត់ផ្គង់ជាតិសរសៃដល់រាងកាយ និងជៀសផុតពីបញ្ហាក្រួសក្នុងថង់ប្រមាត់។

៣.ការហ្វេ
កាហ្វេ គឺជាភេសជ្ជ:មួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុត ជាពិសេសសម្រាប់អាហារពេលព្រឹកតែម្តង។ ទន្ទឹមនឹងនេះផងដែរ ការទទួលទានកាហ្វេមួយថ្ងៃ ២ពែង ត្រូវបគេទទួលស្គាល់ថា មានការថយចុះហានិភ័យនៃជំងឺក្រួសក្នុងថង់ប្រមាត់ ហើយអាចជួយជំរុញដល់ឈាមរត់ថែមទៀត។ ទោះជាយ៉ាងណាសុខភាពរបស់មនុស្សយើងម្នាក់ៗមិនដូចគ្នានោះទេ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីទទួលបានកម្រិតនៃការទទួលទានដ៏សមរម្យ៕

Loading...