ព័ត៌មានសុខភាព

៥ចំណុច ធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះដោយសារជំងឺស្ទះសរសៃឈាម

ការស្ទះសរសៃឈាមអាក់ទែ គឺជាមូលហេតុទូទៅដែលបង្កឲ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមៗ។ ដើម្បីបង្ការជំងឺដ៏គួរឲ្យខ្លាចនេះ អ្នកត្រូវជៀសវាងទម្លាប់អាក្រក់មួយចំនួន។ បើយោងតាមវេជ្ជបណ្ឌិត Luu Huyen Trong អ្នកឯកទេសផ្នែកជំងឺបេះដូងជនជាតិចិន បានផ្តល់អនុសាសន៍ថា ការរស់នៅបានយូរអង្វែងគឺអាស្រ័យទៅលើសរសៃឈាម។ មានន័យថា ប្រសិនបើសរសៃឈាមរងនូវផលប៉ះពាល់ ជីវិតរបស់អ្នកក៏រងនូវការគំរាមកំហែងដូងគ្នា។ ដូច្នេះ ដើម្បីរក្សាសរសៃឈាមឲ្យដំណើរការបានល្អ អ្នកគួរតែជៀសវាងទម្លាប់អាក្រក់ ៥ចំណុច៖

១.ញ៉ាំអាហារសម្បូរជាតិខ្លាញ់ច្រើន
ការទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើនពេក រាងកាយមិនអាចស្រូបអស់ទេ ហើយវានឹងកកកុញនៅក្នុងឈាម ដែលធ្វើឲ្យសរសៃឈាមស្ទះមិនដំណើរការ។ ហេតុនេះ ដើម្បីជៀសផុតពីបញ្ហាស្ទះសរសៃឈាម អ្នកគួរតែកាត់បន្ថយការទទួលទានអាហារសម្បូរខ្លាញ់ ទោះបីជាខ្លាញ់ត្រីក៏គួរតែកាត់បន្ថយដែរ។

២.ការជក់បារី
សូម្បីតែការជក់បារីច្រើន ក៏ប្រឈមនឹងជំងឺក្រិនសរសៃឈាមដែរ បន្ទាប់ពីឥរិយាបទមួយនេះនៅអូសបន្លាយរយ:ពេល ១០ឆ្លាំ។ ទោះបីជាអ្នកឈប់ជក់បារីក៏ដោយក៏អ្នកអាចប្រឈមនឹងជំងឺក្រិនសរសៃឈាមដដែល ព្រោះរាងកាយត្រូវការចំណាយពេល ១០ឆ្នាំទៀត ដើម្បីជួសជុលរបួសដែលខូចខាតឡើងវិញ។

៣.ការទទួលទានប្រៃ ឬផ្អែមខ្លាំងពេក
ការញ៉ាំអាហារដែលមានជាតិផ្អែម និងប្រៃខ្លាំងពេក អាចបណ្តោលឲ្យជញ្ជាំងនៃសរសៃឈាមមានសភាពជ្រួញ។ នៅពេលដែលជញ្ជាំងសរសៃឈាមមិនស្មើគ្នា ហើយមិនរអិល វាងាយនឹងវិវត្តទៅរកជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង។

៤.ទម្លាប់ញ៉ាំអាហារយប់ជ្រៅពេក
ការញ៉ាំអាហារយប់ជ្រៅពេក រាងកាយនឹងស្ថិតនៅក្នុងស្ថានភាពតានតឹងអស់ច្រើនម៉ោង ហើយនឹងផលិតអ័រម៉ូន adrenaline នៅក្នុងក្រពេញតម្រងនោមដែលបណ្តោលឲ្យស្ទះលំហូរឈាម។ នៅពេលលំហូរឈាមនៅក្នុងខ្លួនចាប់ផ្តើមថយចុះ សរសៃឈាមត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយសារចលនាឈាមរត់ ហើយប្រនបើបើធ្ងន់ធ្ងរអាចបណ្តោលឲ្យអ្នកស្លាប់ដោយសារតែដាច់សរសៃឈាម។

៥.ខ្ជិលធ្វើលំហាត់ប្រាណ
ប្រសិនបើអ្នកខ្ជិលក្នុងការធ្វើលំហាត់ប្រាណ ឬធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់ នោះកាកសំណល់ពុលជាច្រើនកើនឡើងហួសប្រមាណមិនអាចរំដោះចេញពីរាងកាយ ឬសរសៃឈាមឡើយ។

កាកសំណល់ពុលដែលលើសក្នុងសរសៃឈាមដូចជា ខ្លាញ់ ឬកូលេស្តេរ៉ុល អាចបណ្តោលបំពង់សរសៃឈាមអាក់ទែតូចចង្អៀត ឬកកុញដែលបង្កឲ្យស្ទះចរន្តឈាម៕

ប្រភព៖ soha

មតិយោបល់