Post News Media ព័ត៌មានសុខភាព សញ្ញា៦ចំណុចដែ...

សញ្ញា៦ចំណុចដែលលេចឡើងនៅលើរាងកាយ ប្រាប់ថាថ្លើមរបស់អ្នកកំពុងតែត្រូវការសង្គ្រោះបន្ទាន់!

ថ្លើមត្រូវបានគេទទួលស្គាល់ថា មានតួនាទីនៅក្នុងរាងកាយរហូតដល់ទៅ ៥០០ប្រភេទផ្សេងៗគ្នា។ ជារៀងរាល់ថ្ងៃ ថ្លើមមានមុខងារច្រោះយកជាតិពុលចេញពីឈាម និងកោសិកាដែលលើសចេញពីរាងកាយ។ ក្រៅពីនេះវាក៏ទទួលខុសត្រូវចំពោះការសំយោគនៃការបូអ៊ីដ្រាត និងខ្លាញ់ផងដែរ។

ថ្លើមមានសមត្ថភាពក្នុងការកម្ចាត់ជាតិពុលដោយខ្លួនឯង ប៉ុន្តែប្រសិនបើវាធ្វើការលើសកម្រិតសមត្ថភាពនឹងមានការចុះខ្សោយ ហើយអាចប្រឈមជំងឺផ្សេងៗថែមទៀត។ ជាពិសេសប្រសិនបើរាងកាយបង្ហាញរោគសញ្ញាទាំងប៉ុន្មានចំណុចដូចខាងក្រោមនេះ បញ្ជាក់ថាថ្លើមពោរពេញទៅដោយជាតិពុលច្រើន។

១.ទឹកនោមប្តូរពណ៌
ទឹកនោមជាធម្មតានឹងមានពណ៌ស្រអាប់នៅពេលដែលរាងកាយខ្វះការបំពេញជាតិទឹក។ ប៉ុន្តែប្រសិនបើអ្នកកើតជំងឺខាន់លឿង ហើយអមទៅដោយទឹកនោមមានពណ៌ក្រហមក្រម៉ៅ អាចបណ្តោលមកពីថ្លើមកំពុងតែមានបញ្ហា។ លើសពីនេះទៅទៀត ការបញ្ចេញទឹកនោមពណ៌ក្រម៉ៅ ឬភ្លឺ ក៏មានទាក់ទងទៅនឹងថ្លើមផ្ទុកជាតិពុលលើសកម្រិតដែរ។

២.អស់កម្លាំងរ៉ាំរ៉ៃ
ពេលខ្លះអាការ:អស់កម្លាំងរ៉ាំរ៉ៃ អាចច្រលំជាមួយនឹងជំងឺផ្តាសាយធំ ប៉ុន្តែប្រសិនបើរាងកាយរបស់អ្នកមានស្ថានភាពបែបនេះអូសបន្លាយ៦ខែ អាចបណ្តោលមកពីជំងឺថ្លើម។ មូលហេតុនៅពីក្រោយរោគសញ្ញានេះ គឺជាថ្លើមមានជាតិពុលច្រើន។

អ្នកមិនចាំបាច់ព្រួបារម្ភខ្លាំងពេកទេ ប្រសិនបើអ្នកទម្លាប់រស់នៅល្អទាំងការទទួលទាន និងធ្វើលំហាត់ប្រាណជាប្រចាំ ថ្លើមនឹងមានសុខភាពល្អឡើងវិញ។

៣.ស្បែក និងភ្នែកពណ៌លឿង
នៅពេលដែលស្បែក និងភ្នែករបស់អ្នកប្រែទៅជាពណ៌លឿនភ្លាមៗ នេះជាសញ្ញានៃជំងឺម្យ៉ាងដែលគេហៅថា ជំងឺខាន់លឿង។ កត្តាចម្បងដែលបណ្តោលឲ្យមានបញ្ហានេះកើតឡើង គឺមុខងាររបស់ថ្លើមកំពុងតែមានបញ្ហា។ ជារឿយៗសញ្ញានៃជំងឺខាន់លឿង លេចឡើងនៅពេលថ្លើមមានជំងឺ ដែលបណ្តោលឲ្យរាងកាយលេចឡើងនូវជាតិពណ៌ ក្រោយពេលកោសិកាឈាមក្រហមត្រូវបំផ្លាញនៅក្នុងថ្លើម។

៤.ស្បែកអាឡែកស៊ី
អាឡែកស៊ី ជាទូទៅបង្កឡើងដោយសារតែមុខងារនៃថ្លើមធ្វើការលើសកម្រិត និងចុះទន់ខ្សោយ។ នៅពេលមានជាតិពុលច្រើនពេក ខួរក្បាលនឹងវិភាគថា ជាអាឡែកស៊ី ហើយបញ្ចេញភ្នាក់ងារប្រឆាំងនឹងមេរោគមកទប់ទល់ ដែលបង្កឲ្យមានភាពរមាស់។ ក៏ប៉ុន្តែប្រសិនបើថ្លើមមានសុខភាពល្អ វាអាចសម្អាតឈាម និងទប់ស្តាត់ហានិភ័យនៃការរមាស់បានទាំងស្រុង។

៥.លើសទម្ងន់
ប្រសិនបើអ្នកទទួលទានអាហារដែលមានផាសុខភាព ហើយធ្វើលំហាត់ប្រាណរាល់ថ្ងៃ ប៉ុន្តែរាងកាយនៅតែឡើងទម្ងន់ទៀតនោះ បញ្ជាក់ថាមុខងារថ្លើមកំពុងតែមានបញ្ហា។

នៅពេលថ្លើមមិនអាចគ្រប់គ្រងរាល់សារធាតុរាវក្នុងរាងកាយ រួមទាំងជាតិអាល់កុល ជាតិស្ករសិប្បនិម្មិត ខ្លាញ់ និងថ្នាំមួយចំនួន ជាតិពុលនឹងកកកុញនៅក្នុងជាលិកាខ្លាញ់ដែលនាំទៅរកការឡើងទម្ងន់មិនឈប់។

៦.ឈឹពោះ
ប្រសិនបើអ្នកមានអារម្មណ៍ឈឺចុកចាប់នៅលើពោះខាងស្តាំផ្នែកខាងលើ នេះជាសញ្ញាព្រមានថា ថ្លើមរបស់អ្នកកំពុងតែស្ថិតនៅក្នុងបញ្ហា។ ជាធម្មតាការឈឺចាប់នេះកើតឡើងរយ:ពេលខ្លីហើយបាត់ទៅវិញ ក៏ប៉ុន្តែយូរៗទៅការឈឺចាប់នឹងកើតឡើងកាន់តែខ្លាំងឡើងៗ។

ចូរចាំថា មុខងារចម្បងនៃថ្លើមនឹងជួយរាងកាយចម្រោះកាកសំណល់ពុល និងបម្លែងអាហារទៅជាសារធាតុចិញ្ចឹមសំខាន់ៗ។ នៅពេលដែលថ្លើមមានបញ្ហា វាមិនអាចដំណើរការបានល្អនោះទេ។ ជាពិសេសនៅពេលថ្លើមមានបញ្ហាហើម វានឹងបញ្ចេញសញ្ញាមកខាងក្រៅរាងកាយ ដូចជាការឈឺចាប់ក្នុងពោះ៕

ប្រភព៖ soha

Loading...